ទាន់ហេតុការណ៍
0

ការអភិវឌ្ឍន៍​ចាំបាច់​ត្រូវ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ដើម្បី​ឲ្យមាន​តម្លាភាព​នៅ​កម្ពុជា​

ការអភិវឌ្ឍន៍​ចាំបាច់​ត្រូវ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ដើម្បី​ឲ្យមាន​តម្លាភាព​នៅ​កម្ពុជា​

​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ត្រូវបាន យល់ដឹង​អំពី​ការអភិវឌ្ឍន៍​នៅក្នុង​ភូមិ ឃុំ​របស់​ខ្លួន​។​ដែល​ត្រូវ​មាន​ការអភិវឌ្ឍ​ដល់​កម្រិត​ណា ក្នុង​ការកសាង​រចនា​សម្ព័ន្ធ​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ត្រូវ​មាន​ការយល់ដឹង​ឲ្យបាន​ទូលំទូលាយ​ទៅ​លើ​ការអ​ភិ​វឌ្ឍន៍​ក្នុង​ឃុំ​របស់​ខ្លួន​។​យ៉ាងហោចណាស់​ក៏​មាន​អ្នក​មីង សៀង​ហ្គិ​ចហុង អង្គុយ​យោលអង្រឹង ភ្នែក​សម្លឹង​ទៅ​ឆ្ងាយ​។​បាន​វាចា​តិចៗ​ថា​គេ​អភិវឌ្ឍន៍​អ្វី​ទៅ​?​ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ ភូមិ​ព្រែកកុយ ខេត្ត​កំពង់ចាម បាន​និយាយថា​អាជ្ញាធរ ឃុំ មិន​ដែល​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​ទេ​។​ថវិកា​របស់​ឃុំ មាន​ប៉ុន្មាន​ក្នុង​ការអភិវឌ្ឍន៍ ភូមិ ឃុំ​?​។​

​ការ​ទន្ទឹម​រង់ចាំ​មើល​ផ្លូវ​មួយ​ខ្សែ​នៅមុខ​ផ្ទះ​របស់​អ្នក​មីង​សៀង​ហ្គិ​ចហុង​។​ត្រូវបាន​ធ្វើ​ផ្លូវ​នេះ​តាំងពី​ឆ្នាំ 2023​។ ផ្លូវ​នេះ​ជិះ​ម៉ូតូ​ឬ​កង់​សឹងតែ​ពុំ​កើត​។​រហូតមកដល់​ឆ្នាំ 2024 ទើបបាន​ធ្វើ​ផ្លូវ​១​ខ្សែ​នេះ​ហើយ​។​តែ​ខ្ញុំ​បារម្ភ​ខ្លាច​ពេល​បាក់​ច្រាំង​ម្តងទៀត​។​

​ការសន្និដ្ឋាន​របស់​អ្នក​មីង​ក្នុងការ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ ការពិត​គឺ​មិនមែន ឃុំ​ជា​អ្នកធ្វើ​ឡើយ​។​គឺ​អាជ្ញាធរ​ខេត្ត​ចុះមក​ធ្វើ​តែប៉ុណ្ណោះ​។​ហើយ​អាជ្ញាធរ​ឃុំ​វិញ​ថា​ធ្វើបាន​តែ​ផ្លូវ​តូចៗ​តែប៉ុណ្ណោះ​។​

​អ្នក​មីង​បន្តថា​ផ្លូវ​ខូច​ប៉ុណ្ណឹង ទើប​គេ​ឃើញ​អាជ្ញាធរ​ឃុំ​មក​ឈូសឆាយ​ផ្លូវ​ដើម្បី​ឲ្យ​ប្រជា​ពលរ​រដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​។

​ហើយ​ថ្នល់​មួយ​ខ្សែ​នេះ​យើង​ក៏​មិនដឹង​ដែរ​ថា​គេ​ចាក់​កៅស៊ូ​ដែរ​ឬ​អត់​?​លោកពូ​យ៉ុង​ធឿន​មាន​អាយុ 65 ឆ្នាំ​។​រស់នៅ​ឃុំ​ព្រែកកុយ ខេត្ត​កំពង់ចាម​បានឲ្យដឹង​ថា​ខ្ញុំ​រវល់​ធ្វើ​សំណង់​រាល់ថ្ងៃ​។​គ្មាន​ពេល​មក​អង្គុយ​ស្ដាប់​ការប្រជុំ របស់​អាជ្ញាធរ​ឃុំ​ទេ ក្រោយពី​ធ្វើ​ផ្លូវ​មិនទាន់​បាន​មួយ​ឆ្នាំ​ផង​ឥឡូវ​បាក់​ដី​ទៀតហើយ​។​

​ប្អូនស្រី​យ៉ែម​សុភា អង្គុយ​លើ​អង្រឹង​សម្លឹង​មើល​ផ្លូវ​ខូច​ជា​ថ្មី​ដែល​សង្ឃឹម​ថា​គេ​ត្រូវ​ចាក់​បេតុង តែ​ផ្ទុយទៅវិញ បែរ​ជា​ចាក់​កៅ​សោះ​។​

​លោក​មេឃុំ​ព្រែកកុយ ហេង​គី បាន​បញ្ជាក់​ពី​ការកសាង​ផ្លូវ ដែល​ជា​រចនាសម្ព័ន្ធ ឃុំ​ព្រែកកុយ ដែល​បានការ​វិភាគ​ពី​រដ្ឋាភិបាល​ក្នុង​ឆ្នាំ 2024 នេះ​។​គម្រោង​ក្នុង​ការអភិវឌ្ឍន៍​របស់ឃុំ​។​មាន​ទឹកប្រាក់​ចំនួន​៨០៣.៣០០.០០០​ដុល្លា​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​។​ដោយឡែក​អំឡុង​ឆ្នាំ 2023 គម្រោង​នេះ​មាន​ចំនួន​ទឹកប្រាក់​៦៨៣.៣០០០.០០០​ដុល្លា​ដើម្បី​អភិវឌ្ឍន៍​ឃុំ​ទាំងមូល​។​

​លោក​មេឃុំ​បញ្ជាក់ទៀតថា​ដូច្នេះ​ក្នុង​ការអភិវឌ្ឍន៍​រចនា​សម្ព័ន្ធ​ផ្សេងៗ​ទៀត​ឃុំ​ក៏​បាន​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ដែរ​។​ក្នុងនាម​យើង​ចាយលុយ អភិវឌ្ឍឲ្យ​មាន​តម្លាភា​ព​ថា មុន​នឹង​ឃុំ​ចាយលុយ យើង​ក៏​បាន​ប្រជុំ​គ្នា​ដោយ​ឆ្លងកាត់​គណៈកម្មាធិការ​ក្រុមប្រឹក្សា​ឃុំ ត្រូវ​ស្វែងយល់ នៅ​អ្វី​ដែល​សមស្រប​។ តើ​មតិ​របស់​ប្រជាជន​នៅតាម​មូលដ្ឋាន​ភាគច្រើន យើង​និង​យកមកអនុវត្ត គម្រោង​នោះ ដើម្បី​អភិវឌ្ឍន៍​មុនគេ​។ លី​តា​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com