ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ចូលរួម​ទស្សនា​ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៤​វគ្គ​ជម្រុះ ៨​ក្រុម​ចុងក្រោយ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ចូលរួម​ទស្សនា​ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៤​វគ្គ​ជម្រុះ ៨​ក្រុម​ចុងក្រោយ​!

(​ភ្នំពេញ​)៖ នៅ​ព្រឹក ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ទស្សនា​ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៤ វគ្គ​ជម្រុះ ៨​ក្រុម​ចុងក្រោយ នៅ​ទីលាន​បាល់ទាត់​វិទ្យាល័យ​បឹងត្របែក ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង លោកនាយ​សេនាធិការ នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ មេបញ្ជាការ​វរ​សេនា​តូច នាយ​-​នាយរង អាវុធហត្ថ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​ដោយ​ក្នុង​នោះ យើង​បាន​រកឃើញ​ក្រុម​ដែល​ឡើង​ទៅ​វគ្គ ៤​ក្រុម​ចុងក្រោយ រួមមាន ៖
១-​ក្រុម​អធិរាជ​គ្រុឌ​រាជធានី​
២-​ក្រុម​អាវុធហត្ថ​ខណ្ឌ​៧​មករា​
៣-​ក្រុម​សហ​រាជ្យ
៤-​ក្រុម​នាគា
​ដែល​ក្រុម​ទាំង​០៤ នេះ នឹង​ត្រូវ​ប្រកួត​ជម្រុះ​បន្តទៀត នៅ​ថ្ងៃ​ទី ២៣ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ទីលាន​បាល់ទាត់​ភ្នំពេញ​ក្រោន ដើម្បី​ជ្រើសរើស​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​គោលបំណង នៃ​ការរៀបចំ​ការប្រកួត​កីឡា​បាល់ទាត់​នេះ ក៏ដូចជា​ឆ្នាំ​មុនៗ​ដែរ គឺ​ដើម្បី​នាំមក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព និង​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ស្រប​តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជ​លើ​ផ្ទៃ​ប្រទេស ជាពិសេស​ការគាំទ្រ​វិស័យ​កីឡាបាល់ទាត់ គឺ​ឆន្ទៈ​ដ៏​មុតមាំ​របស់​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែល​មាន​តាំងពី​លោក​នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​មក​ម្ល៉េះ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com