ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់​ដំណើរការ នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ឆ្ពោះទៅ​រក​ប្រព័ន្ធ​ការងារ​បែប​ឌីជីថល សម្រាប់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​អនុវត្ត​ជា​លើកដំបូង​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់​ដំណើរការ នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ឆ្ពោះទៅ​រក​ប្រព័ន្ធ​ការងារ​បែប​ឌីជីថល សម្រាប់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​អនុវត្ត​ជា​លើកដំបូង​!

នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការផ្សព្វផ្សាយ​និង​ដាក់ឲ្យ​ប្រើប្រាស់ នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នូវ​ប្រព័ន្ធ​ការងារ​តាម​បែប​ឌីជីថល​ថ្មី ទាក់ទង​នឹង​ការគ្រប់គ្រង​ចំនួន​ទ័ព ការតាមដាន​ស្ថានភាព​សុខភាព​ទ័ព​ម្នាក់ៗ ផែនការ​ប្រតិបត្តិការ​និង​ហ្វឹកហ្វឺន ការប្រមូល​និង​រក្សា​ព័ត៌មាន ដោយ​ផ្តោត​លើ​ការប្រើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​កុំព្យូទ័រ​និង​ទូរស័ព្ទដៃ​ជាសំខាន់​។​

​ចំពោះ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ឆ្ពោះទៅ​រក​ប្រព័ន្ធ​ការងារ​បែប​ឌីជីថល នេះ គឺជា​បទពិសោធន៍​ថ្មី​មួយទៀត ដែល​ផ្តួចផ្តើម​និង​ចងក្រង​ឡើង ដោយ​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ទើបតែ​រៀបចំ ដាក់​ដំណើរការ​នូវ​កម្មវិធី​ហ្វឹកហ្វឺន Simulation ដោយ​យក​នូវ​ចំណេះ​ជំនាញ​ដែល​លោក​បាន​រៀន​នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី ច្របាច់​បញ្ចូល​ជាមួយ​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​និង​ការរីកចម្រើន​នៃ​ពិភពលោក យកមក​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​ការងារ ស្រប​តាម​ការរីកចម្រើន​របស់​រាជរដ្ឋាភិបាល​ឌីជីថល ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com