ឧស្សាហកម្មវិស័យកាត់ដេរដែលជួយវិស័យក្នុងប្រព័ន្ធដ៏ធំបំផុតនៅកម្ពុជា។ត្រូវបានគេមើលឃើញថាជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ការទទួលបានការងារសមរម្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬលើសពីនេះ។
វេទិកាមួយរបស់អង្គការអុកស្វាម នៅសណ្ឋាគារ កាំបូឌីណាភ្នំពេញ កាលពីថ្ងៃទី 21 ខែមិថុនាដែលមានឯកឧត្តម ហុីវ រស្មី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេងសួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈមានប្រសាសន៍ថាការរៀបការវេទិការនេះគឺដើម្បីផ្ដោតទៅលើការជួយសម្រាលការងារទៅដល់កម្មករ ដែលមានជំងឺផ្ទាល់ឬក៏ការងារពិការភាពឬចូលនិវត្តន៍មរណភាពនិងអ្នកដែលរកចំណូលសម្រាប់គ្រួសារ។
ឯកឧត្តម ហ៊ីវ រស្មីបន្តថា បើគិតត្រឹមថ្ងៃទី 19 ខែមិថុនាឆ្នាំ 2024 នេះ បសស នៃក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះបញ្ជីការសម្រាប់វិស័យឯកជន ផ្នែកហានិភ័យការងារថែទាំសុខភាពផ្នែកប្រាក់សោតធន ចំនួន 1,52 លាននាក់។
ឯកឧត្តមបានលើកឡើងឲ្យដឹងទៀតថាសម្រាប់បុគ្គលស្វ័យនិយោជចំនួន 22,4 ម៉ឺននាក់ អ្នកដែលនៅក្នុងបន្ទុកសមាជិក បសស បានចុះបញ្ជីផ្ដល់ប័ណ្ណមូលនិធិ សមធម៌ សុខាភិបាល ដែលគាំទ្រដោយថវិកាជាតិ ជូនដល់ពលរដ្ឋក្រីក្រគ្រួសារងាយរងគ្រោះ ហានិភ័យ និង ក្រុមពលរដ្ឋដទៃទៀត ដែលមានកម្មករ ក្រៅប្រព័ន្ធ អ្នកធាក់ស៊ីក្លូ កីឡាជម្រើសជាតិ សមាជិកក្រុមប្រឹក្សាឃុំ ជនពលី មរណៈបុគ្គលបម្រើការងារសេវាកម្សាន្តទេសចរណ៍ នៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបាននូវការថែទាំសុខភាព។ដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
អ្នកស្រីភាពសោភ័ណ្ឌ នាយិកាប្រចាំប្រទេស អង្គការ អុកស្វាម ឆ្លុះបព្ចាំងឲ្យឃើញថា នៅក្នុងវេទិកានេះអ្វីដែលជាចម្បងសំខាន់មួយអំពីសនិទានភាពហើយជាវិធីសាស្ត្រនិងទទួលផលនៃការស្រាវជ្រាវនេះគឺយើងតម្រង់ទិសទៅរកលក្ខខណ្ឌការងារសមរម្យនិងកិច្ចការពារសង្គមសម្រាប់កម្មករនិយោជិក ជាស្ត្រីនៅតាមរោងចក្រ ម៉ៅការ ដេរ បន្តនៅតាមឧស្សាហកម្មនៅកម្ពុជា។ លីតា