ក្រោយពេលដែលលោក ស៊ិន ស៊ីនឿត ចូលជាសមាជិករបស់(សមាគមនិរន្តរភាពដីដើម្បីជីវិត)រួចមក បានធ្វើឲ្យលោកមានក្តីសង្ឃឹមនិងជំហររឹងមាំដោយមានគម្រោងនិងទឹកចិត្តក្នុងការដាំដំណាំផ្សេងៗបានយ៉ាងល្អប្រសើរ ហើយអាចលក់នៅលើទីផ្សារបានទៀតផង។
លោក ស៊ីនឿត ជាកសិករមួយរូបរស់នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។លោកបានចូលជាសមាជិក(និរន្តរភាពដីដើម្បីជីវិតរួចមកបានធ្វើឲ្យលោកមានលំនឹង និងសង្ឃឹមទៅលើការដាំបន្លែ។ ដោយការឲ្យដឹងពីលោកថា លោកបានទៅរៀនបច្ចេកទេសពីសមាគមនោះឃើញថាអត់ទាន់ទទួលជោគជ័យ 100% នោះទេ។និយាយរួមទៅការសិក្សាផ្នែកទ្រឹស្ដីនោះឃើញថានៅស្រពិចស្រពិលដែរ។តែមកអនុវត្តផ្ទាល់គឺឃើញថាអត់ដូចគ្នាឡើយ។ទោះយ៉ាងណាលោកនៅតែ តស៊ូរិះរកបច្ចេកទេសថ្មីៗហើយល្អៗបន្ថែមទៀត។ទើបទទួលបានជោគជ័យ ដែលជាហេតុនាំឲ្យលោកមានសេចក្តីសង្ឃឹមនឹងជឿជាក់លើសមត្ថភាពខ្លួនឯង។ហើយក៏បន្តដាំចាប់ផ្តើមតាំងតែពីចូលសមាគមនេះនៅឆ្នាំ 2019 ហើយលោកក៏ប្រើជីវិតជាកសិកររហូតមកដល់សព្វថ្ងៃ។
លោកបញ្ជាក់ប្រាប់នូវអ្វីដែលសំខាន់ក្នុងការដាំដំណាំចម្រុះនេះថាលោកបានផ្សែផ្សំធ្វើជីធម្មជាតិគ្រប់មុខដែលមានលាយដោយរុក្ខជាតិគ្រប់ប្រភេទដូចជាលាមកសត្វ អង្កាម ដីដែលមានជីជាជាតិជាដើម។បញ្ហាដែលសំខាន់នោះគឺលោកត្រូវតែដាំបន្លែឲ្យបានគ្រប់មុខចម្រុះគឺមិនមែនដាំតែមួយមុខនោះឡើយ។ហើយការដាំតែមួយមុខនេះគឺពុំបានជោគជ័យទេ។ការដែលធ្វើបែបនេះគឺយើងតម្រូវទៅលើទីផ្សារដែលគេត្រូវការបន្លែគ្រប់មុខបើសិនយើងដាំតែមួយមុខគឺអត់ត្រូវទៅនិងស្តង់ដា កសិអេកូឡូស៊ីនោះឡើយ។ហើយយើងធ្វើកសិអេកូឡូស៊ីនេះក៏ដើម្បីរក្សាជីវៈចម្រុះនៅក្នុងចំការ របស់យើងដែលធន់និងបរិយាកាសគឺកម្ដៅតែម្ដង។លោកបង្ហាញឲ្យដឹងទៀតថាក្នុងចម្ការរបស់យើងមានតែបន្លែ 7. 8 មុខ ដូចជាផ្លែឈើដែលមានអាយុកាលវែង គឺ ផ្លែមៀន និង បន្លែចម្រុះគ្រប់មុខទៀតផងដែរ។
តាមការឲ្យដឹងពីលោកស្រី ថាងប៊ុនចាន់ជាប្រពន្ធបានបង្ហើបឲ្យដឹងដែរថាក្នុងចំការនេះខ្ញុំមានដីតិចតួចណាស់។ដែលនៅទីនេះចំនួន 10 ម៉ែត្រ នៅទីនោះចំនួន 20 ម៉ែត្រ ហើយកន្លែងនោះវិញមាន 5 ម៉ែត្រជាដើម។ហើយទាក់ទិននឹងការដាំដំណាំមានស្ពៃក្តោប គឺ ដាំមានរយៈពេល 2 ខែកន្លះ។និងស្ពៃក្រញាញ់ សាឡាត់តម្លៃ១គីឡូ ១០០០០រៀល និង ដំណាំមួយចំនួនទៀតដែលយើងប្រើសុទ្ធសឹងតែជីរធម្មជាតិ ទាំងអស់។ហើយដំណាំទាំងនេះលក់អត់ដល់ខែទេ។តែ១ខែ ឬកន្លះខែ បានលក់ហើយ ដែលយើងលក់ឱ្យអង្គការ បន្ទាយស្រី និង អង្គការចាស់ជរា។
អ្នកស្រីបន្ថែមថាការមានសង្ឃឹមទៅលើដំណាំទាំងនោះ ព្រោះដោយសារការមានចំណូលជៀសជាងយើងគ្មានមុខរបរអ្វីក្រៅពីការដាំដំណាំទាំងនោះ ដែលអាចធ្វើឲ្យជីវភាពរបស់យើងធូរធារមួយកម្រិត។អាចឱ្យកូនបានទៅរៀនចំនួន 5 នាក់ទៀតផង។បើគិតមកដល់សព្វថ្ងៃវិញអ្នកស្រីថាងប៊ុនចាន់ និង ស្វាមីបានប្រើរយៈពល៣ឆ្នាំជាកសិករ ក្នុងការដាំដំណាំដើម្បីទ្រទ្រង់ជីវភាព គ្រួសារ ពួកគាត់នៅតែបន្តដាំរហូតមិនបាច់ចំណាយពេលទៅរកស៊ីឆ្ងាយពីផ្ទះឡើយ។
លោកតូចចំរេុីនមន្ត្រីនៃ( សមាគមនិរន្តរភាពដីដើម្បីជីវិត)មានប្រសាសន៍អំពីការគិតរិះរកនៅគំនិតល្អៗដើម្បីធ្វើឲ្យគ្មានផលប៉ះពាល់ដល់សុខភាពដែលជាផ្នែកមួយគួរប្រុងប្រយ័ត្នពីដំណាំធ្វើឲ្យប៉ះពាល់ដល់សុខភាព។ដូច្នោះវាជាផ្នែកមួយដែលអ្នកដាំដំណាំខ្លះគាត់អត់បានគិតគូពីគុណតម្លៃ បើសិនជាអ្នកដាំខ្លះគិតតែពីផលប្រយោជន៍ខ្លួនឯងហើយអត់គិតពីផលប្រយោជន៍អ្នកប្រើប្រាស់ដែលត្រូវទទួលរងគ្រោះ។សូម្បីតែសុខភាពរបស់គាត់ក៏អាចទ្រុឌទ្រោម ដែលជាគុណតម្លៃមនុស្សដែលគាត់គិតតែពីផលប្រយោជន៍របស់គាត់ អត់បានគិតពីសុខភាពអ្នកដទៃឬក៏បរិស្ថាន ។ ដូច្នេះលោក ស៊ិន ស៊ីនឿត ដែលជាកសិករគំរូម្ម្នាក់ ដែលបានដាំដំណាំដែលគាត់បានគិតគូរពីផលប៉ះពាល់ដល់អ្នកដទៃត្រូវប្រើជីធម្មជាតិដើម្បីដាំដំណាំ។
ការលើកឡើងរបស់លោកប៉ាត់សុវណ្ណមន្ត្រីតំណាងអង្គការGred បានបង្ហាញថា តើហេតុអ្វី?យើងបង្កើតកសិអេកូឡូស៊ីនេះ គឺ ជាបណ្ដាញមានគោលបំណងផ្ដល់ទៅលើកសិអេកូឡូស៊ី។ដែលមានប្រភពនិស្ស័យចេញពីគ្រប់ភាគីមានទាំងរដ្ឋាភិបាល ក្រុមអង្គការ កសិករសមាគម អ្នកស្រាវជ្រាវ ដែលយើងបានចងក្រង 4 ប្រទេសមានដូចជា វៀតណាមភូមា ឡាវ កម្ពុជា ដែលយើងត្រូវបានពង្រឹងសមត្ថភាពទៅដល់ភាគីពាក់ព័ន្ធ។ លីតា