ទាន់ហេតុការណ៍
0

ការប្រើ​ជីវិត​របស់​លោក​រ៉ាត់​សារី មក​ប្រកប​របរ កសិកម្ម​នៅ​ប្រទេស​ខ្មែរ​វិញ​

ការប្រើ​ជីវិត​របស់​លោក​រ៉ាត់​សារី មក​ប្រកប​របរ កសិកម្ម​នៅ​ប្រទេស​ខ្មែរ​វិញ​

​ក្រោយ​ពី​អស់ជម្រើស​ទ្រាំធ្វើការ​នៅ​ប្រទេសក្រៅ ដែល​ជា​កម្មករសំណង់​ពុំ​បាន​ធ្វើឲ្យ​លោក​អស់សង្ឃឹម​នោះ​ទេ​ពេល​នេះ​លោក​រ៉ាត់​សារី បាន​វិល​ចូល​ប្រទេស​ខ្មែរ​វិញ ហើយ​ប្រកប​របរ ជា​កសិករ​។​

​លោក​រ៉ាត់​សារី ជា​កសិករ​ម្នាក់ មិន​ដូច​មុន​ទេ លោក​បាន​មក​ប្រកប​អាជីវកម្ម​ដាំ​ដំណាំ​គ្រប់​ប្រភេទ​ដូចជា ត្រសក់ ត្រឡាច ស្ពៃ​ក្រញាញ់ ស្ពៃ​តឿ​ហើយ​ដំណាំ​ទាំងនោះ​តែងតែ​ផល នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ ឬ មាន​ឈ្មួញ មក​ទិញ​ដល់​ផ្ទះ​ដោយ​ពុំ​លំបាក​ឡើយ​។​

​លោក​រ៉ាត់​សារី រស់នៅ ភូមិ​ត្រពាំង​ស្រ​ង៉ែ ស្រុក​ត្រាំកក់ ខេត្តតាកែវ លោក​ដាំ​ដំណាំ ដែល​មិន​ប្រើ​ជីគីមី​ទេ​។​លោក​ថា​លោក​ប្រើ​តែ​ជី​ត​ធម្មជាតិ​អស់​រយៈពេល 3 ខែ​ហើយ​ព្រោះ មិន​ពិបាក​ឡើយ ក្នុងការ​ធ្វើ​ជីរ​ធម្មជាតិ ដែល​ផ្សំ​ដោយ​វត្ថុ ពីរ បី មុខ​មាន​ដូចជា ទឹក​ខ្មេះ សាប៊ូ​លាងចាន ដែល​ងាយស្រួល រក​បំផុត​នៅក្នុង​ស្រុក​យើង​ដែល លាយ​ជាមួយ​ស្លឹក​ស្ដៅ​១​មុខ​ទៀត យក​មក​លាយ​ក្រឡុក​ចូលគ្នា ហើយ​បាញ់​ដំណាំ​ភ្លាមៗ​ដែរ​។​

​លោក​រៀបរាប់​បន្ត​ពី​ការដែល​លោក​ធ្លាប់ប្រើ​ជីរ​គីមី ធ្វើឲ្យ​ស្លោក​ដំណាំ​ខូច​ទិនផល​ដំណាំ​អស់ ដែល​ធ្លាប់មាន​បទពិសោធន៍​រួចមកហើយ ទើប​ពេលនេះ​នាំឱ្យ​លោក​ងាក​មក​លាយ​ជី តាម​លក្ខណៈ​ធម្មជាតិ​វិញ​។​ឃើញ​ថា​ទទួលបាន​ទិន្នផល​ច្រើន​អំពី​ដំណាំ ដូចជា​ត្រសក់ ត្រឡាច ល្ពៅ ស្ពៃ ដែល​ដាំ មាន​រយៈពេល​តែ 20 ថ្ងៃ​ទេ​។​ដែល​យើង​អាច​ទទួលបាន​ផល​។​

​លោក​បញ្ជាក់​អំពី​ការដែល​លោក​ងាក​មក​ធ្វើ របរ​កសិកម្ម របស់​លោក​សារ៉ាត់ សារី គឺ​ពេល​នេះ​កាន់តែ ធ្វើឱ្យ​លោក​មិន​ចង់​ទៅ​រកស៊ី​ឬ​ធ្វើការ​នៅ​ទី​ឆ្ងាយ​ដូច​មុន​ឡើយ ព្រោះ​របរ នេះ ងាយស្រួល​ជាង​។ លោក​ថា​ខ្ញុំ​ដាំ​ដំណាំ​លើ​ផ្ទៃ​ដី​របស់​ខ្ញុំ នៅក្បែរ​ផ្ទះ​។​ឃើញថា ស្រួល​ជាង​ដើរ​ទៅ​ធ្វើការ​នៅ​ខាងក្រៅ​។​

​ដោយឡែក​ចំពោះ​អ្នកស្រី​ង៉ែត​ម៉ាល់​ប្រធាន​សហគមន ឲ្យដឹងថា នៅ​សហគមន យើងខ្ញុំ​មាន​ក្រុម​ផលិត​បន្លែ​និង​ក្រុម​ផលិត​ពូជស្រូវ ហើយ​មាន​ក្រុម​សន្សំ​កាក់​ក្រុម​ផលិត​ចំណី​មាន់ ចិញ្ចឹម​មាន់ ទាំងអស់​មាន 54 គ្រួសារ​។​

​អ្នកស្រី រៀបរាប់​ទៀត​ថា ដំណាំ​នៅក្នុង​សហគមន របស់​អ្នកស្រី​គឺ​ដាំ​វិលជុំ​។​ដូចជា​ត្រកួន សណ្ដែក​កួរ ត្រសក់​ននោង ល្ពៅ ជាដើម​។​សម្រាប់ ត្រកួន​វិញ​លក់​ចេញ​ក្នុង​១​គី​ឡូ ១៥០០​រ​ឬ​២០០០​រ​។​ចំណែក​ខាត់ណា 1 គី​ឡូ 3000​រៀល ឬ​៤០០០​រៀល បើ​សណ្ដែកកួរ ១​គី​ឡូ 5000 រៀល ត្រសក់​ផ្អរ 2500 រៀ​ឬ 3 ០០០ រៀល តាម រដូវ បុណ្យ ឬ ការ​។​ហើយ​ការដាំ​ដំណាំ​ទាំងនេះ គឺ​យើង​ដាំ​ចម្រុះ​មាន​ស្រី​មាន​ប្រុស​ឲ្យតែ​ពួក​គាត់​ចាប់​អារម្មណ៍​ចូល​សហគម​។​

​ការ​ដាំ​បន្លែ​តែងតែ​ទទួល​ផល តាម​រដូវ ដែល​នាំ​ឱ្យ​កសិករ យើង តែងតែ​ចាប់អារម្មណ៍​កាន់តែខ្លាំង​។​ហើយ​បាន​បង្កើន​ការដាំ​បន្ត រហូត​គ្រប់ រដូវ​ពេល​ដែល​កសិករ​យើង ទទួលបាន​ផល​ជាទី​គាប់ប្រសើរ​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com