ទាន់ហេតុការណ៍
0

អ្នកស្រុក​ក្រូចឆ្មា​រថា​តម្លៃ​លក់​ចេញ​ពោតក្រហម​ឆ្នាំ​នេះ​មាន​តម្លៃ​ខ្ពស់​

អ្នកស្រុក​ក្រូចឆ្មា​រថា​តម្លៃ​លក់​ចេញ​ពោតក្រហម​ឆ្នាំ​នេះ​មាន​តម្លៃ​ខ្ពស់​

​ពោតក្រហម​ជា​ចំណី​សត្វ​ដែល​មាន​ទីផ្សារ​រាល់​ឆ្នាំ​រយៈ​៥​ឆ្នាំ​ជាប់​គ្នា​នេះ​។ តម្លៃ​ពោតក្រហម​មិន​ធ្លាក់​ថ្លៃ​ពេក​នោះ​ទេ​ដោយ​ឆ្នាំ​នេះ​ពោតក្រហម​ហក់​ឡើង​បន្តិច​ដែល​បណ្តា​ឆ្នាំ​កន្លងមក​ធ្លាប់​តែ​លក់​ចេញ​បាន​តម្លៃ​ពី​៧០០​រៀល​ទៅ​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ដោយ​ឆ្នាំ​២០២២​នេះ ពោតក្រហម​បាន​ថ្លៃ​ចាប់ពី​១០២០​រៀល​ដល់​១០៥០​រៀល​ក្នុង​១​គីឡូក្រាម​។​

​តាមរយៈ​ការ​ផ្តល់​បទ​សម្ភាស​លោក ស៊ុំ រ៉ា ប្រធាន​ការិយាល័យ​ស្រុក​ក្រូចឆ្មារ បាន​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​ព័ត៌មាន​យើង​ថា​លើ​ផ្ទៃដី​សរុប​ក្នុងនោះ​រដូវវស្សា​មាន​ចំនួន​៦៨៥០​ហិកតា​និង​ដី​រដូវប្រាំង​មាន​ចំនួន​៤៥០០​ហិកតា​។ លោក​បន្តថា បន្ទាប់​ពី​ដំណាំ​ស្រូវ ដំណាំ​ដែល​លេចធ្លោ​ជាងគេ​គឺ​មាន​ដំឡូង​មី ដោយ​ដំឡូង​មី​អាច​លក់បាន​ពី​៣៥០​រៀល​ទៅ​៤០០​រៀល​ក្នុង​១​គីឡូក្រាម​អស់​រយៈ​៥​ឆ្នាំ​ជាប់ៗ​គ្នា​។ បន្ទាប់​មក​ពោតក្រហម​ដែល​ធ្លាប់​ឆ្នាំ​ទៅ​លក់​បាន​៧០០​រៀល​ទៅ​៨០០​រៀល​ក្នុង​១​គីឡូក្រាម​។

​ក្នុងនោះ​កសិករ​ឈ្មោះ យិន រស់​នៅក្នុង​ឃុំ​ព្រៃ​ចាម ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ដែល​ធ្លាប់​ដាំពោត​ក្រហម​បាន​ឱ្យ​អ្នកយក​ព័ត៌មាន​ដឹងថា គ្រួសារ​គាត់​ដាំ​ពោតក្រហម និង​ថ្នាំជក់​អស់​រយៈកាល​៥​ឆ្នាំ​ហើយ ដោយ​ដាំពោត​លើ​ផ្ទៃដី​ចំនួន​២​ហិកតា​ក្នុង​១​ហិកតា​អាច​ទទួលបាន​ទិន្នផល​១០​តោន​ចំពោះ​ពោត​ក្រហម​។ លោក យិន បន្តថា ពោត​ក្រហម​ធ្លាប់តែ​មាន​តម្លៃ​៧០០​រៀល​ទៅ​៨០០​រៀល ក៏​ប៉ុន្តែ​ឆ្នាំ​នេះ​តម្លៃ​ពោតក្រហម​ក្នុង​ទីផ្សារ​១០២០​រៀល​ទៅ​១០៥០​រៀល​។ លោក យិន មាន​មោទនភាព​ក្រៃ​លែង​នៅ​ពេល​ដែល​ពោតក្រហម​មានតម្លៃ​ខ្ពស់​។​

​លោក ប្រធាន​ការិយាល័យ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ទៀតថា ក្រៅពី​ដំឡូង​មី ពោត​ក្រហម និង​ថ្នាំជក់​កសិករ​យើង​ក្នុង​ស្រុក​ក្រូចឆ្មារ នៅ​មាន​ដាំ​ដំណាំ​បន្ទាប់បន្សំ ល្ង សណ្តែក និង​ដាំ​បន្លែ​ចម្រុះ​ដែល​ជា​តម្រូវការ​ទីផ្សារ​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com