លោកនឹមឈាង មិនត្រឹមតែអភិរក្សការដាំដំណាំទេ តែលោកបានអភិរក្សដល់កូនៗដើម្បីបន្តវេនធ្វើមុខរបរកសិកម្ម ដាំដុះ ដែលជាលក្ខណៈគ្រួសារមាន ឈ្មោះថា អភិរក្សដ្ឋានចម្រុះលក្ខណៈគ្រួសារស្រ:ស្រង់រាំងរោច។
លោកនឹមឈាង ជាកសិករវ័យឆ្លាតម្នាក់ដែលបានបណ្ដុះគ្រាប់ពូជកូនទាំង 8 នាក់ ឲ្យប្រកបរបរ កសិកម្ម ដែលបានពន្លាត និង ទិញដី ជាច្រើនហិចតា ទុក្ខផ្ដល់ឱ្យកូនដើម្បីបង្កើតការដាំដុះចិញ្ចឹមជីវិត។
ស្រះស្រង់រាំរោច ជា ស្រះមានទឹកខួបប្រាំងខួបវស្សា ដែលហ៊ុំព័ទ្ធ ទៅដោយដើមឈើ ព្រៃរនាមជាព្រៃលិចទឹក ឯលើគោកវិញជាដើមឈើផ្នួស។
តាមការបង្ហាញពីទិដ្ឋភាពនៃចម្ការរបស់លោកនឹមឈាងឱ្យដឹងថា លោកបានរៀបចំធ្វើកសិកម្មនៅទីនេះក្នុងឆ្នាំ 2021។ឥឡូវជិត 4 ឆ្នាំហើយ ដែលបានបង្រៀនកូនៗរបស់លោកនិងបណ្ដុះគំនិតឲ្យចេះស្រលាញ់ធម្មជាតិ។លោកថាលោគ្មានផ្ទះថ្មដូចគេទេ ប៉ុន្តែលោកចង់រស់នៅបែបលក្ខណៈធម្មជាតិទៅវិញ និងយកលុយទៅធ្វើទ្រុងជ្រូក ចិញ្ចឹមមាន់ ទា។
ការលើកឡើងបន្ថែមរបស់លោកននឹមឈាង ដោយការបង្កើតដាំព្រៃលិចទឹកដូចជាដើមរាំង ដើមធ្អូរ ដើមថ្កុំ ដើមខ្ទោល ដែលជាដើមឈើដ៏កម្រ ទោះជាដើមឈើទាំងនោះ មិនបានផ្តល់ផល ជាផ្លែផ្កាក៏ដោយ ប៉ុន្តែវាមានអត្ថប្រយោជន៍ខ្លាំងណាស់។
ដូច្នេះការប្រកបរបរ កសិកម្ម តាមលក្ខណៈធម្មជាតិ បែបសរីរាង្គរបស់លោកនឹមឈាង លោកថា មិនចង់ឲ្យដីដែលកំពុងដាំ មានិរន្តរ:ភាព ជាដីមានជីរជាតិពីដើមមក ប៉ុណ្ណានិងនៅ តែរក្សា ជីរជាតិ ដីឲ្យនៅដដែល។
បើសិនជាគេក្រឡេកមកមើលពី របរ ធ្វើស្រែ របស់លោកនឹមឈាងវិញ គឺលោកធ្វើស្រែតាមលក្ខណៈបែបសេរីរាង្គដោយអត់ប្រើប្រាស់ ជីរគីមី ឬ ថ្នាំពុលឡើយ។ លីតា