លោក ម៉ែនគឿន អនុប្រធានសមាគមកសិកម្មបានរៀបរាប់អំពីការធ្វើដំណាំរបស់កសិករនៅខេត្តតាកែវថា ការដាំដំណាំរបស់ប្រជាពលរដ្ឋនៅទីនេះគឺដាំដោយខ្លួនឯងធ្វើដើម្បីសុខភាពរបស់ពួកគាត់។បើសិនជាទៅទិញនៅខាងក្រៅវិញអាចនាំផលប៉ះពាល់ដល់សុខភាពដោយឡែកដំណាំដែលគាត់ដាំមិនប្រើជីគីមីទេ ដូច្នេះគាត់បានបង្កើតជាសហគមតាមលក្ខណៈស្ម័គ្រចិត្តរបស់ប្រជាជនដែលចូលរួម ដើម្បីប្រយោជន៍របស់កសិករយើងដែរ។
លោក ម៉ែន គឿន បានបញ្ជាក់ អំពីការចូលជាសមាគម របស់សមាជិកអ្នកដាំបន្លែដោយមានលក្ខខណ្ឌថា បច្ចុប្បន្ននេះប្រជាជនយើងចូលជាសមាជិកទាំងអស់មានចំនួន 50 គ្រួសារហើយ។ក្នុងការទាមទារនោះគឺត្រូវបង់វិភាគទានជាទឹកប្រាក់ចំនួន១១៥០០រៀល ដើម្បីយកទៅទិញជាឧបករណ៍ប្រើប្រាស់ផ្សេងៗដូចជាសំណាញ់សម្រាប់ប្រើប្រាស់ទៅលើការគ្របដំណាំជាដើម។
ទាក់ទងនឹងការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋយើងនៅខេត្តតាកែវ អ្នកស្រីង៉ែតម៉ាល់ ប្រធានសមាគមត្រពាំងស្រងែដែលជាក្រុមផលិតបន្លែទាំងអស់ស្ថិតនៅក្នុងឆ័ត្រ របស់សមាគមយើង នៅឆ្នាំ 2024 នេះ មានចំនួនស្ត្រី 180 នាក់។ប្រុសមានចំនួន 150 នាក់។ក្រោយពីបានជួបប្រជុំគ្នា។បំផុសគំនិតមកឃើញថាបងប្អូនយើងទទួលបានប្រយោជន៍ដ៏ល្អប្រសើរ។ទាំងការដាំដុះទាំងការចិញ្ចឹមសត្វឃើញថា មានការអភិវឌ្ឍច្រើនដោយបងប្អូនអាចនាំយកបន្លែដែលគាត់ដាំទៅលក់នៅទីផ្សារឬគេទិញមកដល់ផ្ទះ។ពេលនេះឃើញថាពួកគាត់មានជីវភាពល្អប្រសើរជាងមុន។
អ្នកស្រីខាត់ចន្ធីវិញ ក្រោយអង្គការដៃគូផ្នែកកសិកម្មបានដឹកនាំឲ្យរៀនអំពីការដាំដុះក្នុងរយៈពេលមួយអាទិត្យឬ១ខែកន្លងមក បានទទួលចំណេះដឹងហើយមកបង្កើតធ្វើការដាំដុះដំណាំផ្សេងៗ ដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ប៉េងប៉ោះ ត្រប់ត្រឡាច ដែលបានផ្តល់ផលម្ដងៗនាំចេញទៅលក់នៅផ្សារអង្គតាសោម។តែអ្នកស្រីបែរជាត្អូញត្អែរពីដំណាំឡើងចុះជួនកាលគេឱ្យតម្លៃ ១៥០០រៀលជួន២០០រៀលមិនកំណត់។
បើនិយាយពីការប្រើប្រាស់ជីរទៅលើផលិតផលដំណាំរបស់ អ្នកស្រីខាត់ ចន្ធីវិញ អ្នកស្រីថា ខ្ញុំប្រើប្រាស់តែជីរធម្មជាតិទេ យើងមាន ទឹកស្រះស្រោចដំណាំ នៅពេលទឹកស្រះរីង។យើងបានប្រើអណ្ដូងស្រោចជំនួសវិញ។អ្នកស្រីបញ្ចាក់ពីការបង្កើតកសិកម្មលក្ខណៈជាគ្រូសារ ឃើញថាការធ្វើដំណាំគឺអាចជួយផ្គត់ផ្គង់ដល់គ្រួសារនិងបានជួយឱ្យកូនៗបានទៅរៀន។ ជាពិសេសបន្លែដែលយើងមានស្រាប់មិនបានទៅទិញគេយកមកធ្វើម្ហបហារឡើយ។
អ្នកនាងឈិតឆពុំ ជាអ្នកសម្របសម្រួលសមាគម ខេត្តតាកែវដែលអ្នកនាងធ្វើការទៅលើអាហាររូបត្ថម្ភផ្នែកកសិកម្ម ដោយបានបំផុសឲ្យប្រជាជនបរិភោគបន្លែដែលដាំខ្លួនឯង។ហើយពុំមានដាក់ជីរគីមីទេ ហើយមិនបាច់ចំណាយលុយទៅទិញគេដែរ។
អ្នកនាងបញ្ជាក់ទៀតថា ហើយបន្លែមាន វីតាមីនគ្រប់ប្រភេទ ដែលយើងតែងតែបំផុសទៅលើម្ដាយដែលមានកូនតូចៗអាយុ 5 ឆ្នាំនិងស្ត្រីមានផ្ទៃពោះ ស្ត្រីដែលជាវេនបន្តពូជ ត្រូវតែឱ្យគាត់ធ្វើបបរគ្រប់គ្រឿងឱ្យកូនញាំ។ដែលមានបន្លែគ្រប់គ្រឿង ដែលមានជីវជាតិ វីតាមីន ផ្ដល់ឱ្យកូនៗញ៉ាំដើម្បីឲ្យកូនៗមានសុខភាពល្អ។ លីតា