ទាន់ហេតុការណ៍
0

ដោយសារ​មាន​ទីផ្សារ​ទើប​កសិករ​យើង​បន្ត​ដាំ​ត្រឡាច​

ដោយសារ​មាន​ទីផ្សារ​ទើប​កសិករ​យើង​បន្ត​ដាំ​ត្រឡាច​

​ទោះបី​ទីផ្សារ ដំណាំ​ត្រឡាច​មាន​ការឡើង​ចុះ​មិន​នឹងនរ​ក្តី តែ​កសិករ​យើង​នៅតែ​បន្ត​ដាំ​ត្រឡាច​ដដែល​។​

​អ្នកស្រី​ពុំ​ម៉ាប់​រស់នៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម អ្នកស្រី​ដាំ​ត្រឡាច​លើ​ផ្ទៃដី 10 អា​។​ពេល​ត្រឡាច​ត្រូវ​គ្រប់​ចំនួន​ត្រូវ​បេះ អ្នកស្រី​យក​មក​លក់​នៅ​វត្ត​ត្រី​នេះ មាន​ម៉ូយ​ចាំ​ទទួលយក​ទៅ​ភ្នំពេញ​។​ថ្ងៃនេះ​យើង​មាន​ត្រឡាច​៥០​គី​ឡូ លក់​តាម តំលៃ​ឡើង​ចុះ​មិន​ទៀង យើង​ចេះ​តែ​ដាំ​ទៅ​ជា​ជាង​ទំនេរ​អត់​ការងារ​អ្វី​ធ្វើ​ដាំ​ទៅ​គ្រាន់​បាន​ថវិកា​ជួយ​ទ្រទ្រង់​ជី​ភាព​និង​កូន​បាន​ទៅ​រៀនសូត្រ​ដែរ​។​

​អ្នកស្រី ស៊ឹម វ៉ាន់ វិញ ជា​អ្នក​ជិតខាង​រស់នៅ​ស្រុក​ភូមិ​ជាមួយគ្នា​។​បាន​បញ្ជាក់​អំពី​ត្រឡាច​ដាំ​ដោយ​ខ្លួនឯង តែ​ជួល​ដី​គេ​។ ហើយ​មាន​ផ្ទៃដី​ចំនួន 10 អា​ដែរ​។​ហើយ​ថ្ងៃនេះ​អ្នកស្រី​បាន​យក​ក្រឡាច​មាន 20 គីឡូ​ដែរ មក​លក់​។​អ្នកស្រី​បាន​បញ្ជាក់​អំពី​ការដាំ​ត្រឡាច​ក្នុង​១​ឆ្នាំៗ​បាន​២.៣​ដង​ដែរ​។​ហើយ​អ្វី​ដែល​លំបាក​នោះ​ស្មៅ​ដុះ​។​តែ​ធ្វើ​យ៉ាងណា យើង​ខំ​ជំ​រះ​យក​ស្មៅ​ចេញ​ទើប​ត្រឡាច​យើង​ល្អ​។​ហើយ​ការ​ដាក់​ជី​រ វិញ​យើង​ប្រើ​តែ​ជីរ​ពណ៌​ចុង​ឈូក និង​ជីរ​អ៊ុយ​រ៉េ ទើប​ធ្វើឲ្យ​ត្រឡាខ​យើង​ល្អ​។​

​លោក​អាន​ផុន​ជា​អ្នក​ដាំ​ត្រឡាច​ខួប ប្រាំង ខួប​វស្សា លោក​មាន​ដី​កន្លះ​ហាត់ សម្រាប់​ដាំ​ត្រឡាច ហើយ​ដាំ​ក្នុង​១​វគ្គ​គឺ​ដាំ​១​ខែ​កន្លះ​ទទួលបាន​ផល​ហើយ​។​ពេល​គ្រប់​ចំនួន​ត្រូវ​បេះ ម្តងៗ​បាន​១០០​គីឡួ​ទៅ​២០០​គី​ឡូ ជួនកាល​លក់បាន ១​គី​ឡូ 1,000 រៀល ឬ 1300 រៀល ជួន 1800 រៀល តាម​ហាងឆេង ពេលនេះ​ខ្ញុំ​យក​ស្រ​ឡា​ចម​ក​បោះ​ឲ្យ​មូយ​។​គេ​បន្ត​យកទៅលក់​នៅ​ភ្នំពេញ​។​

​ក្រោយពី​លក់​បាន​លុយ​ភ្លាមៗ​ធ្វើឱ្យ​លោក​អាន​ផុន​សប្បាយរីករាយ​ណាស់​។​ហើយ​បង្ហាញ​លុយ​ដោយ​មាន​ទឹកចិត្ត​ថា​នៅ​តែ​តាម​ដាំ​បន្ត​។​ដោយ​ពុំ​គិត​ការនឿយហត់​ឡើយ​។​

​អ្នកនាង​ខេង​អា​លីកា​ស្តា ជា​ឈ្មួញ​ទិញ​ត្រឡាច​យកទៅលក់​នៅ​ឯ​ភ្នំពេញ​អ្នកនាង រស់នៅ ភូមិ​វារិ​ន ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​អ្នកនាង​ថា​ការទិញ​ត្រឡាច​យកទៅ​លក់​គឺ​ទិញ​ពីរ​អ្នក​ចំការ នៅ​អន្លង់ គគីរ គេ​យក​មក​បោះ​ឲ្យ​គឺ​ទិញ តាម​តម្លៃ​ឡើង​ចុះ ជួនកាល ១​គី​ឡូ 1,300 រៀល ១៨០០​រៀល ជួន​ពេល​ខ្លះ ខ្ញុំ​ក៏​ទិញ​យក​ស្ពៃក្រញាញ់ តឿ ទៅ​លក់​ដែរ​។​គឺ​ខ្ញុំ​យក​ទៅ​ផ្សារ​នាគ​មាស ឯ​ភ្នំពេញ​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com