កាលពីថ្ងៃទី 24 កក្កដា ឆ្នាំ2024 មានវេទិកាវេទិកាមួយ ស្តីពីការលើកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី នៅសណ្ឋាគារ ស្តារីអង្គរ ខេត្តសៀមរាប។ដែលមានការចូលរួម របស់ស្ត្រីអ្នកសារព័ត៌មាន នៅ បណ្ដាល ខេត្តនានាដូចជា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ សៀមរាប និងរាជធានីភ្នំពេញ។
តាមការគូសបញ្ជាក់ពីអ្នកស្រីឈុនផាន់ណាផា នៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ឱ្យដឹងថា ដោយមានការគាំទ្រ ពីអង្គការ cfj ធ្លាប់បាន រៀបចំកម្មវិធី ជួបជាមួយស្ត្រី អ្នកសារព័ត៌មាន នៅតែភ្នំពេញទេ។ក្នុងរយៈពេលជាង១ឆ្នាំហើយ។គឺក្នុង១ខែ ជួបគ្នាម្ដង។ដើម្បីជាការចែករំលែកនូវបទពិសោធន៍ ដែលធ្វើកានៅស្ថាប័ណ្ណនានា ដែលទាក់ទងទៅនឹងផ្លូវចិត្ត អារម្មណ៍ ក្នុងការសម្ភាសន៍ នឹងការប៉ះទង្គិចជាមួយសមត្ថកិច្ច តើយើងនឹងមានអារម្មណ៍បែបណាខ្លះ?។
អ្នកស្រីឈុនផាន់ណាផាបន្តថាដោយមានការគាំទ្រពីអង្គការ cfj បានរៀបចំកម្មវិធីនេះឡើង ធ្លាប់ជួបតែជាមួយស្ត្រីអ្នកសារព័ត៌មាននៅតែភ្នំពេញ អស់រយៈពេលជាង១ឆ្នាំហើយ។គឺក្នុង១ខែជួបគ្នាម្ដង។ដើម្បីជាការចែករំលែកនូវបទពិសោធន៍ដែលធ្វើការនៅស្ថាប័នរបស់យើងទាក់ទងទៅនឹងផ្លូវចិត្ត អារម្មណ៍ក្នុងការសម្ភាសន៍ អំពីការពិតជាមួយសមត្ថកិច្ច តើយើងមានអារម្មណ៍បែបណា?
អ្នកស្រីបានលើកឡើងទៀតថាអ្វីដែលផ្ដោតសំខាន់ទៅលើការ លើកកម្ពស់សេរីភាពនៃការបញ្ចេញមតិនិងធានាបាននូវសមត្ថភាព របស់អ្នកសារព័ត៌មានស្ត្រីនៅការចុះអនុវត្តច្បាប់ ឃើញថា បច្ចុប្បន្ននេះសិទ្ធសេរីភាព នៃ ការបញ្ចេញមតិ និងធានាបាននៅសមត្ថភាព របស់អ្នកសារព័ត៌មានស្ត្រីនិងការចុះទៅអនុវត្តអំពីច្បាប់ឃើញថា បច្ចុប្បន្ននេះសិទ្ធិសេរីភាពនៃការបញ្ចេញមតិ គំនិតយោបល់ ដែលធ្លាប់បានជួបប្រទះកន្លងមកនៅពេលដែលបានចុះទៅយកព័ត៌មានមាន។
ជាការលើកឡើងបន្តរបស់អ្នកស្រី ហង្សសម្ផស្ស ប្រធានក្រុមបណ្ដាញអ្នកសារព័ត៌មានស្ត្រី cfj ទាក់ទងទៅនឹងស្ត្រីដែលជាអ្នកសារព័ត៌មានអ្នកស្រីបង្ហាញថាទី 1 បើសិនជាយើងចង់ឲ្យមានចំនួនស្ត្រីអ្នកសារព័ត៌មានច្រើនជាងមុន ដែលនឹង កើតភាគរយ នៃចំនួននេះអាច នឹង វិវត្តន៍ ពី 20% ទៅ 30%។ ឬក៏ 40% ដែលយើងអាចសន្និដ្ឋានថានឹងមានពាក់កណ្ដាលនៃភាគរយដែរ។អ្នកស្រី ហង្សសម្ផស្ស បន្តទៀតថា បើសិនជាអ្នកកាសែតស្រុកខ្មែរមាន១០០០០ម៉ឺននាក់។ បើស្ត្រីជាអ្នកសារព័ត៌មានចំនួន 5000 នាក់។បើសិនជាធៀប នៅបច្ចុប្បន្ននេះគឺមានតែជាង 400 នាក់ប៉ុណ្ណោះ។បើសិនធៀបទៅនិងស្ត្រីជាអ្នកដឹកនាំវិញភាគច្រើនជាអ្នកសម្រេចចិត្ត។
ទាក់ទងនៃការចូលរួមរបស់ស្ត្រីអ្នកស្រី ហង្សសម្ផស្ស លើកឡើងទៀតថាការចូលរួមរបស់ស្ត្រីបាន លុះត្រាតែយើងមានគោលនយោបាយដែល បុរសខ្លះតែងនិយាយថា ការងារខ្លះចង់ដាក់ស្ត្រីដែរ តែខ្លាចស្ត្រីអៀនអត់មានសមត្ថភាព តែបើសិនជាគេគិតថា ស្ត្រីអត់ចេះវិញ តើប៉ុន្មានឆ្នាំទៀត ពេលដែលស្ត្រីចេះ ដូច្នេះគួរតែផ្ដល់ឱកាសសម្រាប់ស្ត្រីផង។
ពាក់ព័ន្ធដល់ស្ត្រី ដែលជាអ្នកសារព័ត៌មាន លោកស្រី នាយិកា កញ្ញាគឹមសិទ្ធី បានមានប្រសាសន៍ស្តីពី វេទិកាអ្នកសារព័ត៌មាន គឺ ធ្វើឡើងដើម្បីពង្រឹងបណ្ដាញ អ្នកសារព័ត៌មាន ស្ត្រី cfj នៅក្នុង ខេត្តសៀមរាប គឺ ដើម្បីលើកកម្ពស់នៅការយល់ដឹងអំពីបណ្ដាញនិងសេវាកម្ម ដែលមានសម្រាប់សេវាកម្មនិងអ្នកសារព័ត៌មានស្ត្រីដែលបានចែករំលែកនូវបទពិសោធន៍ ការពិភាក្សាអំពីឱកាសក្នុងការស្វែងយល់នូវបញ្ហាដំណោះស្រាយដែលប្រឈមនិងបញ្ហាផ្សេងៗ។ទាក់ទងទៅនឹងផលប៉ះពាល់ផ្លូវចិត្ត ផ្លវច្បាប់ ដូចជា ការផ្ដល់វេទិកាសម្រាប់អ្នកពាក់ព័ន្ធក្នុងការចែករំលែកតួនាទីនៅក្នុងការ ការពារសុវត្ថិភាព នៃ ការបញ្ចេញមតិ សេរីភាព នៅក្នុងសារព័ត៌មាន។
នាយិកាកញ្ញាគឹមសិទ្ធី បន្ថែមចុងក្រោយថា វេទិកានេះ ដែលបានដំណើរការទៅបានដោយមានការចូលរួមចំណែក ពី Australian unesco cfj និងមណ្ឌលពណ៌មានស្ត្រីកម្ពុជា ៕
រុងរឿង