ទាន់ហេតុការណ៍
0

ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មា​ន​ស្ត្រី​ទៅកាន់​ប្រាសាទ​បាយ័ន​

ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មា​ន​ស្ត្រី​ទៅកាន់​ប្រាសាទ​បាយ័ន​

មាគ៌ា​ទៅកាន់​ប្រាសាទ​បាយ័ន បើ​គេ ធ្វើដំណើរ​ចេញពី​ភ្នំពេញ​ទៅ​ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​ផ្លូវ 312 គីឡូម៉ែត្រ តាម​ផ្លូវជាតិ​លេខ 6 ហើយ​បត់​ចូល​ផ្លូវ​ដែល​មាន​ដើមឈើ តូច ធំ អម​សងខាង គេ​នឹង​ឃើញ​ប្រាសាទ​មួយ​កំពុង​ឈរ ជ្រងោ លេចធ្លោ​ឡើង នោះ​ហើយ​គឺជា​ប្រសាទ​បាយ័ន​។​

​ក្រោយពី​បាន​បញ្ចប់​បេសកកម្ម វេទិកា​អ្នកសារព័ត៌មាន​ស្ត្រី ដោយឡែក​ក្រុម​ស្ត្រី ដែល ជា​អ្នកសារព័ត៌មាន បាន​ធ្វើដំណើរ ទស្សនកិច្ច​សិក្សា​មួយ​ទៅ​កាន់​ប្រាសាទ​បាយ័ន ដែល​ជា​បេតិកភណ្ឌ​ជាតិខ្មែរ​។ បើ​តាម​ការស្រាវជ្រាវ នៃ​ឯកសារ​ដែល​ចេញ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ប្រវត្តិ​ដ៏​រុងរឿង​មួយ នៃ​សម័យកាល​នោះ ឲ្យដឹង នូវ ប្រវត្តិ​ប្រាសាទបាយ័ន​ដែល​ជា​និមិត្តរូប​ដ៏ ធំ ទូលំ ទូលាយ​ខ្លាំងណាស់​នៅ​សម័យកាល​នោះ​។​បើសិនជា​គេ​ប្រៀបធៀប​ទៅនឹង​ក្រុង​អង្គរធំ​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​សមុទ្រ​ទឹកដោះ​។​ហើយ​ដែល​ពពួក​ទេព​និង​ពពួក​អប្សរ បាន បបូរ​គ្នា​កូរ​សមុទ្រ​នេះ​ឲ្យ​ខា​ប់ លុះ​សមុទ្រ​នេះ​ចេះ​តែ​ខាប់​ឡើងៗ គេ​ក៏​ប្រមាញ់​យក​ទឹក​អម្រិ​តដែល​នឹង​ផុស​ចេញមក​។​ហើយ​ព្រមព្រៀងគ្នា​ថា​អម្រិត​នោះ​ត្រូវបាន​ទៅ​ក្រុម​ណា​ដែល​ត្រូវ​នឹង​ដណ្ដើម​យក​បាន​មុន​។​

​តាម​ឯកសារ​បង្ហាញ ឱ្យដឹងទៀតថា ដោយឡែក​ភាគី​ទាំងសងខាង​ទាំងនោះ​បាន​នាំគ្នា​យក ពស់ មួយ​មានឈ្មោះ​ថា​”​ពាសុកី​” មក រុំ ជុំវិញ ភ្នំ​មន្ទរ ហើយ​រូត​បង្វិល​ភ្នំ​ទៅ​មកៗ ដូចជា​ក្នរ​ដូច្នោះ​ឯង ។​ដូច​ដែល​កូរ​សមុទ្រ​នេះ អ្នកទស្សនា​អាច​មើលឃើញ​រឿង​ចម្លាក់​កូរ​សមុទ្រ​នេះ នៅ​តាម​ច្រកទ្វារ​ចូល អង្គរធំ​ទាំង​ប្រាំ​។​

​ក្នុង​អត្ថន័យ​នេះ អង្គរ​ធំ ដែល​មាន​ប្រាសាទបាយ័ន ឬ ហៅថា ជ័យ​គី​រី បើ​តាម​សិលាចារឹក នៅ​កណ្ដាល គឺជា​បុរស​ដែល កើត​ជា​ថ្ម ។​ហើយ​ក៏​លែង​ស្លាប់​ដែរ​ក្រោយ​ពី​ចាម្ប៍​អុកឡុក​អស់​រយៈពេល 4 ឆ្នាំ​មក ក្នុង​(​គ​.​ស​១១៧៧.១១៨១)​។

​ដូច្នេះ​ប្រាសាទបាយ័ន​គឺជា​ស្ថាន​នៃ​”​ពុទ្ធ​មហា​នា​ថ​”​ដែល​គេ​តម្កល់​នៅ​ចំ​កណ្ដាល​ប្រាសាទ​។​ដែល​មាន​ព្រះ​ពុទ្ធរូប​។​នាគប្រក់​នេះ ដែល​ទទួលរង​នូវ​ការខូចខាត​។​នៅពេល​ដែល​ខ្មែរ​ត្រឡប់​មក​កាន់​សាសនា​ព្រា​មណ៍​វិញ ផុត ពី រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី 7​ល្វែង ដែលជា​អ្នក​កសាង​។​សព្វថ្ងៃ​ព្រះពុទ្ធ​រូបនោះ​បាន​តម្កល់​នូវ​ព្រះវិហារ 7 ល្វែង​តាមផ្លូវ​ចេញ​ទៅ​ទ្វារ​ជ័យ​។

​មិនតែប៉ុណ្ណោះ​មាន​ទេពនិក​សំខាន់ៗ​ទាំងឡាយ ដែល​ថែរ រក្សា​ប្រភព​ខ្មែរ សម័យ​នោះ​ក៏​គេ​មាន​សាងព្រះពុទ្ធរូប​តម្កល់​នៅ​តាម​បន្ទប់​ផ្សេងៗ នៅ​តាម​ទី​នេះ​ដែរ ដូចជា ទេព នៅ វត្ត​ភូ ព្រះវិហារ ភ្នំ ជី​សូរ្យ និង ប្រាសាទភិ​មាឃ​ជាដើម​។​ក្នុងន័យ​នេះ​ប្រាសាទបាយ័ន ជា​ទីប្រជុំ នៃ ទេព​ទាំងពួង នេះ​ជា​ន័យ នៃ​ពាក្យ (​ទេ​វា​វិនិច្ឆ័យ​)​។​

​គួរ​រំលឹក​ឡើងវិញ​ថា ផ្ទាំង​ថ្ម​ចម្លាក់​នៅទីនេះ ដែល​គួរឲ្យ​ចាប់អារម្មណ៍​ពន់ប្រមាណ​។​ជាពិសេស​នៅ ថែវ​ខាងក្រៅ​ត្បិត​សំបូរ ទៅ ដោយ​ហេតុការណ៍​ប្រវត្តិសាស្ត្រ​ផង ពី ជី​ភាព​ធម្មតា នៃ​ប្រជាជន​សាមញ្ញ​ផង​។​គេ​មិន​ត្រឹមតែ​ឆ្លាក់​រូប​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ​ទេ​។​តែ​យើង​ឃើញ​មាន​ចម្លាក់​ដ៏​សែន​រស់​រវើក បាន​បង្ហាញ​ពី​ជនជាតិ​ចិន ដែល​ជា​ម្ចាស់​ហាង​រកស៊ី​ខ្លះ​មាន​ផឹកស្រា​ស្រវឹង លេងសើច​ជាដើម​។​រីឯ​កន្លែង​នៃ​ផ្នែក​ផ្សេងៗ​ទៀត​ដែល​បាន​បង្ហាញ​ពី​ទ័ព​ដែល​មាន​រូប​ខ្លះ​យើង​អាច​បកស្រាយ​បាន​យ៉ាង​ងាយ​។​ខ្លះ​ទៀត​ធ្វើឱ្យ​យើង​លំបាក​យល់​ប៉ុន្តែ​ទាំង​អស់នោះ​សុទ្ធសឹង​មាន​ភាពរស់រវើក​ដែល​មាន​ទ័ព​ខ្លះ​ជា​ខ្មែរ ខ្លះ​ជា​ចិន​ខ្លះទៀត​ជា​ចាម្ប៍ ៕
​រុងរឿង​

Filed in: ទេសចរណ៍, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com