ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន​ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​នៅ​ថ្ងៃ​ទី​៥ សីហា ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការបើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេជោ​»

ឯកឧត្តម រ័ត្ន​ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​នៅ​ថ្ងៃ​ទី​៥ សីហា ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការបើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេជោ​»

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​គោរ​ជូនពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៧២​ឆ្នាំ ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២៤ ដែល​ក៏​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ពិធី​បើក​ការដ្ឋាន​សាងសង់ ព្រែកជីក​ហ្វូណន​តេជោ ផងដែរ​។​

​នៅក្នុង​ឱកាស​ដ៏​បវរ​សួស្តី សិរី​មង្គល​មហាប្រសើរ ពោរពេញ​ដោយ​សេចក្តីសោមនស្ស​រីករាយ អបអរសាទរ​នៃ​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៧២​ឆ្នាំ ដែល​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ យើងខ្ញុំ​សូម​អនុញ្ញាត​ចូលរួម​សម្តែង នូវ​សេចក្តី​អំណរ​សាទរ​ឥតឧបមា ជូន​នូវ​សព្ទ​សាធុការពរ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ជូន​ចំពោះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រកបដោយ​មនោសញ្ចេតនា គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​កតញ្ញូ​កតវេទី​តា​ធម៌​យ៉ាង​ស្មោះស្ម័គ្រ​បំផុត ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បទពិសោធន៍ ប្រកបដោយ​គតិបណ្ឌិត ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​។​

​តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្នកាល សម្តេច​តេជោ ហ៊ុន សែន នៅតែ​ជា​វីរជន​ដឹកនាំ​ដ៏​រឹងមាំ​ខ្លាំងក្លា ក្នុង​ការអនុវត្ត​គោលនយោបាយ​ឯកភាព​ជាតិ បូរណភាព​ទឹកដី ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ ដែល​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការកែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ប្រកប​ដោយ​គុណធម៌ សច្ចធម៌ តម្លាភាព និង​ទទួលបាន​ការគោរព​ស្រឡាញ់ ជឿទុកចិត្ត ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​តំបន់ និង​សកលលោក​។ សម្តេច គឺជា​មគ្គុទ្ទេសក៍​ដ៏​ឈ្លាសវៃ និង​ជា​និមិត្តរូប​នៃ​ការឯកភាព​ជាតិ ការបង្រួបបង្រួម​ជាតិ ដែល​ធ្វើឱ្យ​មាតុភូមិ​អង្គរ​ដ៏​បវរ​នៃ​យើង​ទាំងអស់គ្នា មាន​ការអភិវឌ្ឍ រីកចម្រើន ជឿនលឿន​យ៉ាង​ឆាប់រហ័ស​ក្រោម​ម្លប់​នៃ​សន្តិភាព​។​

​ជាថ្មី​ម្តងទៀត ឆ្លៀត​ក្នុង​ឱកាស​ដ៏​មង្គលា​ភិរម្យ​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​បួងសួង​ដល់​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ ជូន​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី បុត្រ​ប្រសា ចៅប្រុស ចៅស្រី ជា​ទីស្រឡាញ់ និង​សូម​សម​ប្រកប ដោយ​ពុទ្ធពរ​ដ៏​ប្រពៃ​ថ្លៃថ្លា​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com