ទាន់ហេតុការណ៍
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ថ្លែងអំណរគុណ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​អញ្ជើញ​អធិបតី​បើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេជោ​» ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា​

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ថ្លែងអំណរគុណ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​អញ្ជើញ​អធិបតី​បើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេជោ​» ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា​

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​អបអរសាទរ និង​ថ្លែងអំណរគុណ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ចុច​បូ​តុង​បើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេជោ​» ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២៤​នេះ​។​

​ការដ្ឋាន «​ព្រែកជីក​ហ្វូណន​តេជោ​» គឺជា​ការ​គាស់​រំលើង​ឡើងវិញ​នូវ​ព្រែកជីក ដែល​កម្ពុជា​មាន​ក្នុង​សម័យ​ហ្វូណន ឬ​សម័យ​នគរ​ភ្នំ ជានគរ​ដំបូង​របស់​ខ្មែរ និង​ជា​ពេលវេលា​ដែល​ខ្មែរ​មាន​ការរីកចម្រើន និង​រុងរឿង​បំផុត​។ ជា​ភ័ព្វសំណាង​សម្រាប់​ជាតិ​កម្ពុជា ក្រោម​មាគ៌ា​ដ៏​អស្ចារ្យ និង​មគ្គទេសក៍​ដ៏​ឆ្នើម​នៃ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ធ្វើឲ្យ​កម្ពុជា​ស្គាល់​ការរួបរួម និង​សុខ​សន្តិភាព​ជាថ្មី បាន​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា មានឱកាស​គាស់​រំលើង​ឡើងវិញ នូវ​បណ្តាញ​ផ្លូវទឹក​ដ៏​សំខាន់​របស់​អាណាចក្រ​ខ្មែរ​ឡើង​ក្រោយ​កប់​បាត់​ជិត​២​ពាន់​ឆ្នាំ​។​

​គម្រោង «​ព្រែកជីក​ហ្វូណន​តេជោ​» គឺជា​ផ្ដួចផ្ដើមឡើង​ដោយ​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា ហើយ​កំពុង​បន្ត​ជំរុញ​ការអនុវត្ត​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ពិធីបើកការដ្ឋាន​ព្រែកជីក ដែល​មាន​គុណប្រយោជន៍​មហាសាល​សម្រាប់​ជាតិ​ខ្មែរ ត្រូវបាន​រៀបចំ​ឡើង​នៅ​ចំណុច ចាប់ផ្តើម​នៃ​ព្រែកជីក​ពី​ដង​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

«​ព្រែកជីក​ហ្វូណន​តេជោ​» នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​មហាសាល​ដល់​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ដឹកជញ្ជូន ដូចជា កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន កាត់បន្ថយ​ពេលវេលា​និង​ចម្ងាយ ការខូចខាត​ផ្លូវថ្នល់ ការកកស្ទះ​ចរាច​រណ៍ គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​កាត់បន្ថយ​នីតិវិធី​សម្រាប់​នាវា និង​បែបបទ​ក្នុង​ការឆ្លងកាត់​ទំនិញ​ពី​កម្ពុជា​ទៅ​សមុទ្រ ការបង្កើត​តំបន់​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជាច្រើន ការពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​ផល​ត្រី​ទឹកសាប​នៅតាម​ព្រែក អចលនទ្រព្យ និង​ការវិនិយោគ​ផ្សេងៗ​។ និយាយ​ជា​រួម គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ គឺជា​គម្រោង​បម្រើ​ផលប្រយោជន៍​ជាតិ​ដ៏​ធំធេង ជាពិសេស​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com