ទាន់ហេតុការណ៍
0

ការជួបជុំ​របស់​ស្ត្រី​អ្នកសារព័ត៌មាន​ជា​លើក​ទី 2 នៅ​ក្រុងព្រះសីហនុ​ទៅលើ​ការតស៊ូ​មតិ​

ការជួបជុំ​របស់​ស្ត្រី​អ្នកសារព័ត៌មាន​ជា​លើក​ទី 2 នៅ​ក្រុងព្រះសីហនុ​ទៅលើ​ការតស៊ូ​មតិ​

​វេទិកា​អ្នកសារព័ត៌មាន​ស្ត្រី​កម្ពុជា​និង​បណ្ដាញ​អ្នកសារព័ត៌មាន​ស្ត្រី ដែល​រៀបចំឡើង​នូវ​សណ្ឋាគារ​ស៊ី​ប្រ៊ីស កាលពី​ថ្ងៃ​ទី 21 សីហា​។​ ​វេទិកា​នេះ​ធ្វើ​ក្នុង​គោលបំណង​ដើម្បី​ពង្រីក​បណ្ដាញ​អ្នកសារព័ត៌មាន​ស្ត្រី cfj នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​លើកកម្ពស់​ការយល់ដឹង អំពី បណ្ដាញ​និង​សេវាកម្ម​ដែល​មាន​សម្រាប់​អ្នកសារព័ត៌មាន​ស្ត្រី​។​

​អ្នកនាង​ឈុន​ម៉ា​រ៉ា​ឌី​មកពី​មណ្ឌល​ព័ត៌មាន​ខេត្ត​ព្រះសីហនុ អនុប្រធាន​ការិយាល័យ​។​អ្នកនាង​ធ្វើ​ទៅលើ​ព័ត៌មាន​ទាក់ទង​នឹង​គណៈ​អភិបាលខេត្ត បទ​យកការណ៍ ហើយ​ពេលនេះ​កំពុង​ផ្ដោតទៅលើ ព្រែកជីក ហ្វ៊ូណ​ន់ ដែល​កំពុង​តែ​ផ្ទុះ ហើយក៏​បាន​ចូលរួម ក្នុង​សកម្មភាព​នេះដែរ​។​ការពាក់ព័ន្ធ​និង​ព័ត៌មាន​ក្នុង​ខេត្ត​វិញ​ដូច​ជា​ការអភិវឌ្ឍន៍ និង​ព័ត៌មាន​ទេសចរណ៍​ក៏​ត្រូវ​ផ្សព្វផ្សាយ​ផងដែរ​។​

​ដោយឡែក​អ្វីដែល​គួរ​ឱ្យ​ជៀសវាង​អ្នកនាង​ឈុន​ម៉ា​រ៉ា​ឌី បញ្ជាក់​ឲ្យដឹង​ថា​ការផ្ដល់ព័ត៌​មាន​អំពី​គ្រោះថ្នាក់​ចរាចរណ៍​វិញ គឺ យើង​មិន​បាន​ផ្សព្វផ្សាយ ទេ ដោយសារ​ក្នុង​តំបន់​នេះ​មាន​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​ច្រើន ដោយ​ទីនេះ​ជា​តំបន់​ទេ​សចណ៍ ខ្លាច​និង​ត្រូវ​ធ្លាក់ចុះ​ភ្ញៀវ​មក​កំសាន្ត​នៅ​ទីនេះ​។​អ្នកនាង​ឈុន​ម៉ា​ឌី​បាន​រំលឹក​ឡើងវិញ អំពី​ករណី​ដូចជា​នៅ​ផ្លូវជាតិ​លេខ 4 ដោយសារ​មាន​គ្រោះថ្នាក់​ចរាចណ៍​ច្រើន ដែល​ត្រូវ​កាត់បន្ថយ​នូវ​ការសរសេរ​ព័ត៌មាន​ជូន​ទៅ​ដល់​សាធារណៈជន​។​

​ទាក់ទង​អំពី​ការរំលោភបំពាន​ផ្លូវចិត្ត​ស្ត្រី ចំពោះ​អ្នក​ស្រីមុំ​សុ​ភី​វិញ ជា​អ្នកសារព័ត៌មាន​មួយរូប ដែល​កំពុង​ស្ថិត​នៅក្នុង​តំបន់​មាន​ការលំបាក​យ៉ាងខ្លាំង​។​ដែល​អ្នក​ស្ត្រី​បញ្ជាក់​អំពី​ភាគី​ពលរដ្ឋ​មាន​ការងាយស្រួល​ជាង​សមត្ថកិច្ច ក្នុងការ ទំនាក់ទំនង​។​ដោយ​យ​ឡែក ចំពោះ​អាជ្ញាធរ​វិញ ពុំ​បាន​សហការ​ជាមួយ​ទេ​។​ទម្រាំ​និយាយ​ត្រូវ​គ្នា​គឺ​យ៉ាប់យឺន​ខ្លាំងណាស់ ។​

​ក្រៅពី​នោះ​អ្នក​ស្រីមុំ​សុ​ភី ក៏​ជា​ជនរងគ្រោះ​ក្នុង​ការ​ទំនាស់​ដីធ្លី មួយ​រូប​ដែរ​។​តែ​ដោយសារ​ប្រជាជន​គាំទ្រ​ភាគច្រើន​។​ទើប​ធ្វើឲ្យ​មាន​ការចុះចាញ់​កម្លាំង​ប្រជាពលរដ្ឋ​របស់​សមត្ថ​កិច្ច​ទៅវិញ​។​

​បើសិនជា​គេ​និយាយ​ទៅលើ​បញ្ហា​ផ្លូវចិត្ត​វិញ​។​ការ​មាន​វិបត្តិ​ផ្លូវចិត្ត​គឺ​មាន​ច្រើន​ទៅហើយ​។​ដូចជា​បញ្ហា​គ្រួសារ​ដែល​អ្នកស្រី​ជា​អ្នក​រក​ចំណូល​ក៏​ដូច​ជា​មេ​គ្រួសារ​មួយ​រូប​ដែរ​។​ហើយ​ម្យ៉ាងទៀត​អ្នក​ស្ត្រី​មាន​ជំងឺ​ប្រចាំកាយ​ទៀត ដូចជា​ទឹកនោមផ្អែម អ្វី​ដែល​សំខាន់​រាល់​ថ្ងៃ​គឺ​រស់​នៅ​មាន​សម្ពាធ​ផ្លូវចិត្ត​ខ្លាំងណាស់​ក្នុង​ការរកចំណូល​ដើម្បី​ចិញ្ចឹម​គ្រួសារ​។​

​សរុប​សេចក្តី​ទៅ ក្នុង​ការបើក​វេទិកា​ថ្ងៃនេះ​។​ដោយឡែក​អ្នកស្រី​ឈុន​ផាន់​ណា​ផា នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា បាន​រំលឹក​ឡើងវិញ​អំពី​បណ្ដាញ​របស់​ស្ត្រី​អ្នកយកព័ត៌មាន ជុំវិញ​ការធ្វើ​វេទិកា​នេះ​គឺជា​លើក​ទី​២ ដែល​ធ្វើ​នៅ​ក្រុង​សៀមរាប​ទី 1 ហើយ​នៅ​ក្រុង​ព្រះសីហនុ​នេះ ជា​ការជួបជុំ​រវាង​ស្ត្រី​សារព័ត៌មាន​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ ដើម្បី​លើកកម្ពស់​សេរីភានៃ​ការបព្ចេាញមតិ​ក្នុង​១​ខែ​ធ្វើ​ម្ដង​។​

​អ្នកស្រី​ផាន់​ណា​ផា​បញ្ជាក់​បន្ថែម​ទៀត​ថា អ្វី​ដែល​សំខាន់​ក្នុង​គោលបំណង​នោះ​គឺ​ចង់​ពង្រីក​សហប្រតិបត្តិការ​រវាង​នគរបាល​និង​អ្នកសារព័ត៌មាន​ភ្នំពេញ​និង​បណ្ដាញសារព័ត៌មាន​ស្ត្រី ហៅ​កាត់​ថា cfj ក្នុង​គោលបំណង​ដើម្បី​សហការ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាមួយ​នឹង​សមត្ថកិច្ច​។ រុងរឿង​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com