ឆ្នេរអូត្រេះជាតំបន់ទេសចរណ៍មួយយ៉ាងល្អប្រណិតដែលមានភ្ញៀវទេសចរណ៍ទាំងបរទេសនិងខ្មែរចេញចូលធ្វើដំណើរកំសាន្តមកកាន់ទីនេះ មិនថាថ្ងៃសៅរ៍ អាទិត្យ ឬ ថ្ងៃខុសធម្មតា នោះឡើយ។
តាមការឲ្យដឹងពីប្អូនប្រុស ម៉នស្រ៊ុន ដែលកំពុងមមាញឹកទទួល ភ្ញៀវ នៅតាមឆ្នេរសមុទ្រ ដោយសំដី រួស រាយ រាក់ទាក់ទៅកាន់ភ្ញៀវ ។ បានបញ្ជាក់ប្រាប់ពីការផ្លាស់ប្ដូរការងារពីខេត្តសៀមរាប មកបម្រើភ្ញៀវនៅ (ហាងនំបញ្ចុករហាត្ថ)នេះថា ដោយសារតែប្រាក់ខែនៅខេត្តសៀមរាប មានកម្រៃតិចតួចពេក គឺបានតែ 100 ដុល្លារទេ ទើបធ្វើឲ្យប្អូនប្រុស ផ្លាស់ប្ដូរមកក្រុងកំពង់សោមនេះបានប្រាកឮខែជាង 200 ដុល្លារដែរ ក្នុង ១ខែ។មិនថាថ្ងៃសៅរ៍.ថ្ងៃអាទិត្យ ឬ ថ្ងៃធម្មតាឡើយ។ភ្ញៀវចេញចូលៗមិនដាច់នៅហាង(នំបញ្ចុករហាត្ថ)នេះ មិនថាខ្មែរ ឬ បរទេសឡើយ។
អ្នកនាង អេងហ្គិចលេងអ្នកគ្រប់គ្រង ហាង (នំបញ្ចុករហាត្ថ)នៅឆ្នេរអូរត្រេះ ភូមិ 6 សង្កាត់4 ក្រុមព្រះសីហនុ។ អ្នកនាងរៀបរាប់ឲ្យដឹងថា ហាងនេះ មានបំរើ សេវា រៀងរាល់ថ្ងៃ ចាប់ពីម៉ោង 7:h00 ដល់ម៉ោង 10ៈh យប់ ភ្ញៀវដែលមកកម្សាន្តនៅទីនេះ ខ្មែរយើងមកពីតាមខេត្តនានា មានភ្នំពេញ ក្រុងព្រះសីហនុ នេះ។ ភ្ញៀវបរទេសក៏មានការចេញចូលមកកំសាន្តតំបន់នេះផងដែរ។មានអ្នកខ្លះគេញ៉ាំអាហារហើយ។មានជួលអូរប័រជិ:លេងលើផ្ទៃសមុទ្រ ។ក្រៅពីនោះ ភ្ញៀវខ្លះគេងលើប៉ៅអុី ឬ អង្រឹង មើល សមុទ្រ មើលកោះហើយកាម្ម៉ង់អាហារឆ្ងាញ់ៗញាំទៀតផង។
អ្នកនាងបានបញ្ជាក់ឲ្យដឹងពីមុននឹងឥឡូវ នេះថា ហាងនេះចាប់ផ្ដើមដំណើរការតាំងពីខែ 11 ឆ្នាំទៅម្ល៉េះ មានភ្ញៀវចេញចូលៗជាធម្មតា។ហើយគេតែងកាម្ម៉ង់អាហារដែលមានលក់នៅទីនេះស្រាប់យកមកញាំ។ រុងរឿង