ទាន់ហេតុការណ៍
0

លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​វេទិកា​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ “Great Wall-2024”

លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​វេទិកា​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ “Great Wall-2024”

​ដោយ​បាន​ទទួល​ការអនុញ្ញាត​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាត់​បញ្ជូន លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ទៅ​ចូលរួម​វេទិកា​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ “Great Wall-2024” រៀបចំ​ដោយ​កម្លាំង​ប៉ូលីស​ប្រដាប់អាវុធ​ប្រជាជន​ចិន នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ថ្ងៃទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ សរុប​ចំនួន ៥៣ ប្រទេស​។​

​នៅក្នុង​វេទិកា​អន្តរជាតិ​មួយ​នេះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ស្តី​ពី សម្ភារៈ​បរិក្ខារ​ប្រឆាំង​ភេរវកម្ម​ដោយ​មិន​ប្រើ​កម្លាំង​មនុស្ស​៖ ហានិភ័យ និង​អត្ថប្រយោជន៍ ក្នុង​ទស្សនៈ​កម្ពុជា និង​បាន ជួប​សំណេះសំណាល​ជាមួយ លោក​មេបញ្ជាការ លោក​មេបញ្ជាការរង នៃ​កងកម្លាំង​ប៉ូលីស​ប្រដាប់អាវុធ​ប្រជាជន​ចិន និង​លោក​នាយក​សាលា ព្រមទាំង​ប្រតិភូ​កងកម្លាំង​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត ព្រមទាំង​បាន​ធ្វើ​ទស្សនកិច្ច​តាម​បណ្តា​កងឯកភាព ទស្សនកិច្ច​តាម​បណ្តា​ក្រុមហ៊ុន និង​ទេសចរណ៍​វប្បធម៌​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com