ទាន់ហេតុការណ៍
0

ចាស់ជរា​គ្មាន​ទីពឹង​២​នាក់​ប្តី​ប្រពន្ធ មាន​ជំងឺ​ប្រចាំកាយ ពិការ​សម្រាក​នៅ​លើ​គ្រែ​ដើរ​ពុំរួច ទទួលបាន​អំណោយ​ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

ចាស់ជរា​គ្មាន​ទីពឹង​២​នាក់​ប្តី​ប្រពន្ធ មាន​ជំងឺ​ប្រចាំកាយ ពិការ​សម្រាក​នៅ​លើ​គ្រែ​ដើរ​ពុំរួច ទទួលបាន​អំណោយ​ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

ដោយ​ទទួលបាន​នូវ​សេចក្តីរាយការណ៍​អំពី​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​២​នាក់​ប្តី​ប្រពន្ធ​គឺ លោកតា​ឈ្មោះ តាន់ វែង​ហៃ អាយុ​៧២​ឆ្នាំ និង​លោកយាយ​ឈ្មោះ ប៊ុន ស៊ី​មន អាយុ​៦៧ រស់នៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដែល​លោកតា មាន​ជំងឺ​ប្រចាំកាយ លើសឈាម​ធ្លាក់ខ្លួន​ពិការ​សម្រាក​នៅ​លើ​គ្រែ​ដើរ​ពុំរួច ជួប​នូវ​បញ្ហា​ខ្វះខាត នា​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ ប្រគល់ជូន​ដល់​ចាស់ជរា​ទាំង​២​នាក់ ដល់​គេហដ្ឋាន​។​

​អំណោយ​ដែល​បាន​យក​ប្រគល់ជូន​ដល់ លោកតា លោកយាយ រួមមាន ថវិកា​ចំនួន ៥០០,០០០​រៀល​, អង្ករ​០១​កា​រ៉ុង​, មី​២​កេស​, ត្រីខ​០១​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ទឹកត្រី​០១​យួរ​, ទឹក​សុទ្ធ​០១​កេស​, ទឹកដោះគោឆៅ​០១​យួរ​, សាច់ជ្រូក​ផាត់​កន្លះ​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, សៀង​០១​យួរ​, ម៉ុង​០១, ភួយ​០១,​កន្សែង​០១ ជា​ការចែករំលែក​សម្រាល​បន្ទុក​ពួកគាត់​ទាំង​ពីរ​នាក់​ផង​ដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com