ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន លោកជំទាវ ឧកញ៉ា ធម្មា​មង្គលមុនី ថា​យ វ៉ា ចំពោះ​មរណភាព សម្តេចចៅហ្វា​វាំង គង់ សំអុល​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន លោកជំទាវ ឧកញ៉ា ធម្មា​មង្គលមុនី ថា​យ វ៉ា ចំពោះ​មរណភាព សម្តេចចៅហ្វា​វាំង គង់ សំអុល​

(​ភ្នំពេញ​) ៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន លោកជំទាវ ឧកញ៉ា ធម្មា​មង្គលមុនី ថា​យ វ៉ា ចំពោះ​មរណភាព សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ដែល​ត្រូវជា​ស្វាមី​។​

​សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល សមាជិក​រដ្ឋសភា​, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទទួលមរណភាព នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ៨៖៣៥​នាទី​ព្រឹក ក្នុង​ជន្មាយុ​៩៤​ឆ្នាំ ដោយ​ជរាពាធ​។​

​ក្នុងឱកាស​ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​ក្រៃលែង​នេះ សូម​ចូលរួម​រំលែក​ទុក្ខ និង​ការ​ស្តាយស្រណោះ អាឡោះអាល័យ​ស្ទើរ​រក​ទីបំផុត​គ្មាន ព្រោះថា​ការបាត់បង់ សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល គឺជា​ការបាត់បង់​នូវ ស្វាមី និង​ឪពុក ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌ សង្គហធម៌​គម្រូ​មួយរូប ចំពោះ​ក្រុម​គ្រួសារ ជាពិសេស គឺជា​ការបាត់បង់​នូវ​ធនធានមនុស្ស​មួយរូប ដែល​ពោរពេញ​ដោយ​ឆន្ទៈ​មនសិការ ក្នុង​ការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុង​គ្រប់​កាលៈទេសៈ​។​

​ក្នុងខណៈ​វេលា​ដ៏​ក្រៀមក្រំ​នេះ សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឆាប់​បាន​ចាប់កំណើត​កើត​ក្នុង​សុគតិភព​គ្រប់​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម​លោក​ជំទាវ ព្រមទាំង​ក្រុមគ្រួសារ ទទួល​នូវ​មនោសញ្ចេតនា​ចូលរួម​រំលែក​ទុក្ខ​ដោយ​ក្តី​ក្រៀមកំបំ​ផុត​អំពី​យើងខ្ញុំ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com