សារព័ត៌មានបែបស្ថាបនាដែលរៀបចំដោយ មជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIMជាវគ្គដំបូងដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានឱ្យមានចំណេះនឹងជំនាឋញផ្តល់លើការសរសេរឱ្យល្អសម្រាប់អ្នកកាសែត។ វេទិកានេះបើកវគ្គដោយលោកស្រី ឆនសុគន្ធានាយិកាCCIM។
ក្នុងបទបង្ហាញមួយ របស់លោកអ៊ូច សូនី គ្រូមង្គោលនៃមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បព្ជាក់ឲ្យដឹងថាប្រវត្តិនៃសារព័ត៌មានបែបស្ថាបនាមានដើមកំណើតនៅតំបន់អឺរ៉ុបភាគខាងជើងនៃវិទ្យាស្ថាន Constructive Institute នៅទីក្រុងអាហេស (Arhus)
នៅប្រទេសដាណាម៉ាក និងចាប់ផ្ដើមជំទាស់ និងរបៀបនៃការកំណត់តម្លៃនៃព័ត៌មានការប្រកាន់យកនាពេលកន្លងមក។ដែលជាលទ្ធផលនៃស្ថាប័នសារព័ត៌មានជាច្រើន នៅប្រទេសដាណឺម៉ាកបានផ្លាស់ប្ដូរវិធីសាស្ត្រ នៃការកំណត់តម្លៃនៃព័ត៌មាន ដោយបានកែប្រែវិធីសាស្ត្រទាំងនោះឲ្យកាន់តែល្អប្រសើរឡើង។
លោក អ៊ូច សូនី បញ្ជាក់បន្តទៀត អំពីសារព័ត៌មានបែបស្ថាបនាបានផ្សារភ្ជាប់ទៅនិងទំនាក់ទំនងជាមួយអ្នកអាន ដែលបានផ្ដោតទៅលើការគិតពីភាព វិជ្ជមាន និងការចូលរួមជួយដល់អ្នកអាន ជំនះនៅភាពអស់សង្ឃឹម បណ្ដាលមកពីការទទួលបានព័ត៌មានអវិជ្ជមានដែលមានច្រើនលើសលប់។
លោកសូនីសង្កត់ធ្ងន់ថាកាគិតទៅលើសារព័ត៌មានបែបស្ថាបនាទៀតថាពាក់ព័ន្ធ សារព័ត៌មាន បែបស្ថាបនា ក៏ជាការលើកទឹកចិត្តដល់អ្នកអាន ហើយក៏បានភ្ជាប់ជាមួយសារព័ត៌មាន ដោយផ្ដល់ទស្សនៈការអប់រំ ក្នុង ការបំផុសគំនិតដល់ការពិភាក្សាអំពីដំណោះស្រាយក្នុងពេលតែមួយ និងបានជំរុញទឹកចិត្ត ផ្តល់សិទ្ធដល់អ្នកអានឲ្យធ្វើសកម្មភាពផងដែរ។
ដោយឡែកលោក ម៉មុនីរតន៍គ្រូបង្គោលនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បន្ថែមអំពីព័ត៌មានបែបស្ថាបនាដែលជាព័ត៌មានបែបវិភាគមិនលំអៀងនិងមានតុល្យភាពដោះស្រាយបញ្ហាសំខាន់ដែលសង្គមត្រូវការដោយផ្អែកលើការពិតនិងឯករាជ្យបញ្ចូលភាពខុសគ្នានិងបរិបទដែលប្រើប្រាស់ភាសាទន់ភ្លន់មិនមែនចេះតែយល់ស្របទៅតាមរឿងអាស្រូវនិងកំហឹងធ្វើជាស្ពានមិនមែនបង្ករ ភាពបែកបាក់សម្លឹងឆ្ពោះទៅមុខដែលផ្ដោតទៅលើអនាគត។ រុងរឿង