ទាន់ហេតុការណ៍
0

ការជួបជុំ​អ្នកសារព័ត៌មាន​ស្ត្រី​និង​នគរបាល​ថ្នាក់​ជាតិ​នៅ​ភ្នំពេញ​ដែល​ពិភាក្សា​ស្ដីពី​ការបញ្ចេញមតិ​និង​សេរីភាព​

ការជួបជុំ​អ្នកសារព័ត៌មាន​ស្ត្រី​និង​នគរបាល​ថ្នាក់​ជាតិ​នៅ​ភ្នំពេញ​ដែល​ពិភាក្សា​ស្ដីពី​ការបញ្ចេញមតិ​និង​សេរីភាព​

កិច្ចពិភាក្សា សុវត្ថិភាព សេរីភាព ការបញ្ចេញមតិ ដែល​ធ្វើឡើង​នូវ​សណ្ឋាគារ​កាំបូ​យ៉ាណា កាលពី​ថ្ងៃ​ទី 7 ខែតុលា​ឆ្នាំ 2024​។​

​បន្ទាប់​ពី​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​ការសន្ទនា រយៈពេល​១​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ រវាង​ប៉ូលីស​និង​អ្នកសារព័ត៌មាន​មកពី​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​របៀប​ក្នុង​ការលើកកម្ពស់ សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន​ស្ត្រី​។​

​តាម​ការ​គូ​សបព្ជាក់ អំពី​សារៈសំខាន់​របស់​អ្នកសារព័ត៌មាន ក្នុង​របប​ប្រជាធិបតេយ្យ បញ្ហា​ប្រឈម​របស់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​សារព័ត៌មាន​។​និង​តួនាទី របស់​សមត្ថកិច្ច​ក្នុងការ រក្សា​សុវត្ថិភាព​អ្នកសារព័ត៌មាន​ក្នុង​អំឡុង​ពេល​មាន​ព្រឹត្តិការណ៍​សំខាន់ៗ អំពី​ច្បាប់​ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ហើយ​ចំណុច​ដែល​សំខាន់​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែក​លើ​ធនធាន​ដែល​មាន​ស្រាប់​និង​លទ្ធផល នៃ​ការពិភាក្សា​សន្ទនា​ក្នុងអំឡុងពេល​នៃ​ការបណ្ដុះបណ្តាល​។​

​ក្នុង​ការបង្ហាញ របស់​លោកស្រី សាវតា ច័ន្ទគ្រឹ​ស្នា នាយិកា​ប្រតិបត្តិ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា បាន​បង្ហាញ​ឲ្យដឹងថា​ក្នុង​ឱកាស​នៃ​ការជួបជុំ​រវាង​មន្ត្រី​នគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​អ្នកសារព័ត៌មាន​ស្ត្រី​។​

​លោកស្រី​បន្ត​ថា ថ្ងៃ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ រវាង​កងកម្លាំង​នគរបាល​និង​អ្នកសារព័ត៌មាន ដែល​ជា​គោលដៅ​រួម​មួយ​ដើម្បី​ការពារ​ផលប្រយោជន៍​សាធារណៈ​និង​លើកតម្កើង​គោលការណ៍​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស បាន​ធ្វើ​ឲ្យមាន​ការជួបជុំ​ដើម្បី​ផ្លាស់ប្តូរ យោបល់ ស្ដាប់​គ្នា​ទៅវិញទៅមក​និង​មានការ​ចែករំលែក​នូវ​ការយល់ដឹង​និង​បទពិសោធន៍​នៃ​ការងារ​របស់​ខ្លួន​ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​ផងដែរ​។​

​ដោយឡែក ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ជួន ណា​រិន្ទ អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​អំពី​ជំនួប រវាង មន្ត្រីនគរបាល​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង ពង្រឹង​ការយល់ដឹង​ឱ្យ​ស៊ីជម្រៅ​អំពី​តួនាទី​របស់​អ្នកសារព័ត៌មាន​ក្នុងសង្គម​ប្រជាធិបតេយ្យ​និង​តួនាទី​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​ការធានា​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន​ស្ត្រី​។​

​ឯកឧត្តម​បញ្ជាក់បន្ថែម​ថា លើសពី​នេះ​ក្នុង​កិច្ច​ពិភាក្សា​របស់​យើង​ក៏​មាន​គោល បំណង ដើម្បី​ពង្រឹង​ការ​យល់​ដឹង​ឲ្យ​ស៊ីជម្រៅ​ពី​តួនាទី​របស់​អ្នកសារព័ត៌មាន​ក្នុងសង្គម​ប្រជាធិបតេយ្យ​និង​បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន​ស្ត្រី​។​

​ឯកឧត្តម​បញ្ជាក់បន្ថែម​ពីលើ នៃ​កិច្ច​ពិភាក្សា​នេះ​ដោយ​មាន​គោលបំណង​ដើម្បី​ស្វែងយល់​អំពី​គ្នា​ទៅវិញទៅមក​រវាង​អ្នកសារព័ត៌មាន​ស្ត្រី​ក្នុង​សង្គម​ប្រជាធិបតេយ្យ​និង​តួនាទី​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​ការធានា​សុវត្ថិភាព​របស់​អ្នកសារព័ត៌មាន​ទៀតផង​។​

​ការទំនាក់ទំនង​នៃ​ជំនួប​អ្នកសារព័ត៌មាន​ស្ត្រី​ជា​ទិសដៅ​រួមមួយ​ដែល អ្នកស្រី​ឈុន​ផាន់​ណា​ផា នៅ​មណ្ឌល​ព័ត៌មាន​ស្ត្រី បាន​គូសបញ្ជាក់​លើ​កិច្ចពិភាក្សា អំពី​ការ​ប្រឈម ក្នុងពេល​ដែល​ត្រូវ​យក​ព័ត៌មាន ដោយ​អ្នកសារព័ត៌មាន​ស្ត្រី​ជួបប្រទះ​។​ហើយ​កិច្ចពិភាក្សា​នេះ​ក៏​ជា​ការស្វែងយល់​ពី​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​និង​ច្បាប់​អន្តរជាតិ​ការផ្សព្វផ្សាយ​ព័ត៌មាន ដោយ​សេរី និង​ឯករាជ្យ​ទៀតផង​។ រុងរឿង​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com