ទាន់ហេតុការណ៍
0

វេទិកា​មួយ​ស្តីពី​កិច្ច​សហការ​ជាមួយ​ប៉ូលីស ពេល​ដែល​អ្នកសារព័ត៌មាន​ស្ត្រី​ចេញ​យក​ព័ត៌មាន​

វេទិកា​មួយ​ស្តីពី​កិច្ច​សហការ​ជាមួយ​ប៉ូលីស ពេល​ដែល​អ្នកសារព័ត៌មាន​ស្ត្រី​ចេញ​យក​ព័ត៌មាន​

​ការរៀបចំ​កិច្ចពិភាក្សា​ថ្នាក់ជាតិ​ស្ដីពី​នគរបាលជាតិ​និង​អ្នកសារព័ត៌មាន​ស្ត្រី ក្នុង​ការបញ្ចេញមតិ​និង​សុវត្ថិភាព​ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​

​កិច្ចពិភាក្សា​នេះ​ដែល​មាន​លោកស្រី សាវតា ច័ន្ទគ្រឹ​ស្នា នាយិកា​នៃ​មណ្ឌល​ព័ត៌មាន​ស្រី​កម្ពុជា បាន​រៀបរាប់​ក្នុង​អង្គ​វេទិកា​នេះ ដែល​លោកស្រី​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ការបើក​វគ្គ​ដោយរ​លូន​។​ហើយ​អង្គ​វេទិកា​នេះ​ដែល​មាន​លោកស្រី ហង្ស សម្ផស្ស​ប្រធាន​បណ្ដាញ​ព័ត៌មាន​ស្ត្រី​កម្ពុជា បព្ជាក់​ដោយ​និយាយ​ផ្ដោតលើ កិច្ចពិភាក្សា អំពី យុទ្ធសាស្ត្រ ដែល​ប៉ូលីស និង​អ្នកសារព័ត៌មាន​ស្ត្រី ធ្វើការ​ជាមួយគ្នា​ដោយ​មិន​ប៉ះពាល់​ដល់​ការងារ របស់​ពួកគេ នឹង មិន​ចាត់​ទុក​គ្នា​ជា សត្រូវ​។​

​ដោយឡែក​អ្នកស្រី ឧត្តមសេនីយ៍ត្រី​ដួងថា​វរី ស្នងការ រង ខេត្តសៀមរាប បាន​មានប្រសាសន៍​បន្ថែម​ថា ការយល់ដឹង​អំពី​ការងារ​របស់​អ្នក​សាររ​ព័ត៌មាន​ស្ត្រី ក៏​ដើម្បី​ធ្វើ​សកម្មភាព​មួយ​ឲ្យទាន់​ពេលវេលា​និង​រិ​:​រក នូវ​វិធានការ ជួយ​ការពារ​ដល់​អ្នកសារព័ត៌មាន​ស្ត្រី ផងដែរ​។​

​ក្នុង​កិច្ចពិភាក្សា​នេះ ដោយឡែក​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន​ណារិន​អគ្គស្នងការ រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ អំពី​កិច្ច​ពិភាក្សា រវាង​នគរបាល និង​អ្នកសារព័ត៌មាន​ស្ត្រី​ថា កិច្ចពិភាក្សា​នេះ​មាន​ចំនួន 4 លើក​មក​ហើយ ចាប់តាំងពី​ឆ្នាំ 2023 រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក គូសបញ្ជាក់​បន្ថែមថា លើសពី​នេះ​ក្នុង​កិច្ច​ពិភាក្សា​របស់​យើង​ក៏​មាន​គោលបំណង​និង​ការយល់ដឹង​ឲ្យបាន​ស៊ីជម្រៅ​អំពី​តួនាទី​របស់​អ្នកសារព័ត៌មាន​ស្ត្រី​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដែល​មាន​បញ្ហា​ប្រឈម របស់​អ្នក​សា​ព័ត៌មាន​ស្ត្រី​។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com