ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ ក្រុម​ការងារ​មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​ថវិកា​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់ជូន​ដល់ លោក​នាយចំណង់ ឈួន សុខ​លាភ ជំនួយការ ការិយាល័យ​ជំនួយ​មនុស្សធម៌​និង​សង្គ្រោះ​គ្រោះមហន្តរាយ ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​គេហដ្ឋាន​ ។

​ក្នុងឱកាស​នោះ ក្រុមការងារ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​លោក​មេបញ្ជាការ រួម​នឹង​ថវិកា​ដែល​បានមក​ពី​ការចូលរួម​របស់ នាយ​-​នាយរង ចំណុះ​មន្ទីរ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ៨០០,០០០​រៀល ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com