ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ថ្វាយព្រះព​រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ក្នុងឱកាស​ព្រះរាជ​ពិធី​គម្រប់​ខួប​២០​ព្រះវស្សា នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ថ្វាយព្រះព​រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ក្នុងឱកាស​ព្រះរាជ​ពិធី​គម្រប់​ខួប​២០​ព្រះវស្សា នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ក្រាបបង្គំ​ទូលថ្វាយ និង សូម​បរម​រាជានុញ្ញាត​សម្តែង​នូវ​អំណរ​សាទរ​រំភើប​រីករាយ​យ៉ាង​ក្រៃលែង ប្រកប​ដោយ​កតញ្ញុតាធម៌ ដ៏​ស្មោះស្ម័គ្រ​បំផុត​ថ្វាយ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅក្នុង​ឱកាស​ដ៏​ម​ហា​មង្គលា​ភិរម្យ​ថ្លៃថ្លា នៃ​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​គម្រប់​២០​ព្រះវស្សា ដែល​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ​អង្គារ ១២​រោច ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៤​។​

​ក្នុង​ឱកាស​ដ៏​មហា​សិរី​មង្គល​ប្រសើរ​ថ្លៃថ្លា​នេះ សូម​លំឱនកាយ​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ដួង​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ពិសេស ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ សូម​ជួយ​អភិបាល​ប្រោះព្រំ​គ្រងរ​ក្សា ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com