ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​អបអរសាទរ​ជូន ឯកឧត្តម អ៊ុច បូររិ​ទ្ធ ដែល​ត្រូវបាន​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសរើស​ជា «​អនុប្រធាន​ទី​១ ព្រឹទ្ធសភា​»

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​អបអរសាទរ​ជូន ឯកឧត្តម អ៊ុច បូររិ​ទ្ធ ដែល​ត្រូវបាន​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសរើស​ជា «​អនុប្រធាន​ទី​១ ព្រឹទ្ធសភា​»

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ ព្រម​ជាមួយ​អំណរ​សាទរ​យ៉ាង​ក្រៃលែង​ជូន​ចំពោះ ឯកឧត្តម អ៊ុច បូររិ​ទ្ធ ដែល​ត្រូវបាន​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសរើស​ជា «​អនុប្រធាន​ទី​១ ព្រឹទ្ធសភា​» ក្នុង​សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នា​រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​សម្តែង​នូវ​ការគោរព និង​កោតសរសើរ​ដោយស្មោះ អស់ពីដួងចិត្ត​ជូន​ចំពោះ ឯកឧត្តម ដែល​បាន​ខិតខំ​ប្រឹងប្រែង​លះបង់​អស់ពី​កម្លាំង​កាយពល និង​បញ្ញាញាណ ព្រមទាំង​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ក្នុង​បេសកកម្ម ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។​

​ការទទួល​មុខតំណែង​ជា «​អនុប្រធាន​ទី​១ ព្រឹទ្ធសភា​» គឺជា​មហា​កិត្តិយស​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល និង​ស័ក្តិសម ចំពោះ​គុណវុឌ្ឍ​របស់ ឯកឧត្តម ដែល​ជា​ជើងឯក​ខាង​ការទូត ដោយបាន​ដឹកនាំ​គោលនយោបាយ​ការបរទេស​របស់ រាជរដ្ឋាភិបាល​ប្រកបដោយ​សុទិដ្ឋិនិយម​សំដៅ ការពារ​សន្តិសុខ​ជាតិ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកតម្កើង​អត្តសញ្ញាណ ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ នា​រយៈពេល​កន្លងមក​។ ជាពិសេស ឯកឧត្តម បាន​រួម​វិភាគទាន​យ៉ាង​សកម្ម​ក្នុង​ការដឹកនាំ ជាតិ​មាតុភូមិ​ឆ្ពោះទៅរក​ភាព​ជោគជ័យ លើ​កិច្ចការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​សង្គមជាតិ ទទួលបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី លិទ្ធិប្រជាធិបតេយ្យ និង​ការលើកស្ទួយ​កិត្យានុភាព​ជាតិ​ឱ្យ​ល្បី​រន្ទឺ​ទាំង​ក្នុង​តំបន់ និង​លើ​ឆាក អន្តរជាតិ ព្រមទាំង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជា​រៀង​រហូត​មក​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រោះព្រំ​សព្ទ​សាធុការពរ បវរ​សួស្តី ជ័យ​មង្គល វិបុល​សុខ មហាប្រសើរ គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី​ជាទី​ស្រលាញ់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕\

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com