ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូនពរ​ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ វង្សី វិស្សុត ក្នុងឱកាស​ចម្រើន​ជន្មាយុ ៦០​ឆ្នាំ ឈានចូល​៦១​ឆ្នាំ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូនពរ​ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ វង្សី វិស្សុត ក្នុងឱកាស​ចម្រើន​ជន្មាយុ ៦០​ឆ្នាំ ឈានចូល​៦១​ឆ្នាំ​

(​ភ្នំពេញ​)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​ជូនពរ​គោរព​ជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាស​ចម្រើន​ជន្មាយុ ៦០​ឆ្នាំ ឈានចូល ៦១​ឆ្នាំ​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​គោរព​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​សូម​អបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ ក្នុងឱកាស​ចម្រើន​ជន្មាយុ​របស់ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អង្គារ ៦​រោច ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។​

​ឆ្លៀត​ឱកាស​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​គោរព​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ព្រះអង្គ តាម​ជួយ​បីបាច់​ថែរក្សា អភិបាល ការពារ និង​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ​ជូន​ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ សូម​ទទួលបាន​នូវ​សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ បញ្ញាញាណ​ភ្លឺ​ថ្លា កម្លាំង ពលំ​មាំមួន ដើម្បី​ចូលរួម​បន្ត​បំពេញបេសកកម្ម​ដ៏​ឧត្ដុង្គឧត្តម​ក្នុង​ការថែរក្សា​សុខស​ន្តិ​ភាព និង​ការអភិវឌ្ឍ ព្រមទាំង ការលើកកម្ពស់​កិត្យានុភាព​ជាតិ នៅលើ​ឆាក​អន្តរជាតិ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ជាតិ​យូរអង្វែង ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​គោរព​ជូនពរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី ជាទី​គោរព​ស្រឡាញ់ សូម​ជួប​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com