ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មូស ក្នុង​បរិវេណ​ទីបញ្ជាការ និង​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ព្រមទាំង​មូលដ្ឋាន​សង្កាត់​ព្រែក​កំពឹស​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មូស ក្នុង​បរិវេណ​ទីបញ្ជាការ និង​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ព្រមទាំង​មូលដ្ឋាន​សង្កាត់​ព្រែក​កំពឹស​!

​នៅ​ថ្ងៃ​ទី​០១ ខែ​មិនា ឆ្នាំ​២០២៥ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ជា​បន្តបន្ទាប់ ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មូស ក្នុង​បរិវេណ​អង្គភាព និង​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ព្រម​ទាំង​កន្លែង​ដែល​មាន​ហា​នី​ភ័យ​ខ្ពស់ នៅ​តាម​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​។

​ការ​បាញ់ថ្នាំ​សម្លាប់​មូស​នាពេល​នេះ​ក្នុង​គោលបំណង​ដើម្បី​ជួយ​ទប់ស្កាត់ និង​ការពារ​ការកើតមាន​ក​រ​ណី​ជំងឺគ្រុនឈាម ដើម្បី​ឆ្លើយតប​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ផង​ដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com