ទាន់ហេតុការណ៍
0

គម្រោង​CFJ រវាង​អ្នកសារព័ត៌មាន​ស្ត្រី​បណ្ដា​ខេត្ត​និង​ភ្នំពេញ​បកស្រាយ​អំពី​កង្វល់​ពេល​ចុះ​យក​ព័ត៌មាន​

គម្រោង​CFJ រវាង​អ្នកសារព័ត៌មាន​ស្ត្រី​បណ្ដា​ខេត្ត​និង​ភ្នំពេញ​បកស្រាយ​អំពី​កង្វល់​ពេល​ចុះ​យក​ព័ត៌មាន​

​វេទិកា​ដើម្បី​ពង្រឹង​សមត្ថភាព​ស្ត្រី​អ្នកសារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា មាន​អក្សរ​កាត់​ថា WMC សហការ​ជាមួយ​បណ្ដាញ​ស្ត្រី​អ្នកសារព័ត៌មាន​ស្ត្រី CFJ ។ បាន​ចុះ​ទៅ​ខេត្ត​ចំនួន​២ រ​តន​:​គិរី និង​ខេត្ត​ក្រចេះ កាលពី​ចុង ខែ​កុម្ភៈ​ថ្ងៃទី 24 ដល់​ថ្ងៃ​ទី 28​។​

​ការចូលរួម​របស់​បណ្ដាញ​ស្ត្រី​ជា​អ្នកសារព័ត៌មាន​ដែល​ជា​ឆន្ទៈ​មួយ​ដើម្បី​ពង្រឹង​សមត្ថភាព លើ​វេទិកា​មួយ​ដើម្បី​ក្រេប​ជព្ជាក់​នៅ​ចំណេះដឹង​បន្ថែម ក្នង​ការពង្រឹង​សមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំង នៅក្នុង​វិស័យ​សារព័ត៌មាន​។ ការចូលរួម ពិធី​នះមាន​ចំនួន​ស្ត្រី​ជា​អ្នកសារព័ត៌មាន​មកពី​ខេត្ត និង​ក្រុម​ស្ត្រី អ្នកសារព័ត៌មាន មកពី​ខេត្ត​រតនគិរី និង ខេត្ត​ក្រចេះ និង​បណ្ដាញ​ស្ត្រី អ្នកសារព័ត៌មាន​ជនជាតិភាគតិច​ដោយបាន​បង្ហាញ​នូវ​ក្តី រំភើប រីករាយ​។​នៅពេល​បាន​ចូលរួម​វគ្គ​នេះ ដែល​សំខាន់​ផ្តោតទៅលើ ជម្ងឺ​ផ្លូវចិត្ត​។​

​អង្គុយ​ភ្នែក​ទាំង​គូរ​សម្លឹង​ទៅ​លើ​បណ្ដាល​យុវវ័យ​ដោយ​ក្តី​សោមនស្ស​រីករាយ​និង​ឆ​ន្ទ​:​ប្រពៃ​។ ជុំវិញ​ការបញ្ចេញមតិ​ក្រោយ​ពី​សិក្ខាសាលា​នេះ បាន​បង្ហាញ​ពី​ផ្លូវចិត្ត​។ ពេល​នោះ​អ្នកស្រី​សុ​ី​វុត្ថា​ថា អនុប្រធាន​ការិយ៉ាល័យ​ទូរទស្សន៍​၊​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តក្រចេះ បាន​លើកឡើង​ថា សិក្ខាសាលា​នេះ ផ្ដោត​ទៅលើ​ផ្លូវចិត្ត​អ្នកស្រី​គិតថា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធ្វើ​ឲ្យ​អ្នកស្រី​ពេញចិត្ត​ជាងគេ​គឺ​សំណួរ​ទី 1 រហូត​ដល់​សំណួរ​ទី 7 ដែល CFJ បង្កើត​ឡើង​ធ្វើឲ្យ​ស្ត្រី​នៅតាម​បណ្ដា​ខេត្ត​និង​តាម​រាជធានី​ភ្នំពេញ​រីករាយ​គ្រប់ៗ​គ្នា​សម្រាប់​អ្នកសារព័ត៌មាន​ស្ត្រី​យើង បាន​ផ្សារភ្ជាប់​គ្នា តាមរយៈ​ការលេង​ហ្គេម ក្នុង​ការកែលម្អរ​ឲ្យបាន​ត្រឹមត្រូវ ជាពិសេស​សហការគ្នា គ្រប់​គ្រប់​ជ្រុងជ្រោយ ចេះ​តស៊ូ តាមរយៈ​សិក្សា​ផ្លូវចិត្ត​និង​ការលេង​ហ្គេម​ទៀតផង​។​

​ទឹកមុខ​រីករាយ​ស្រស់ថ្លា​ហាក់​បង្កប់​ទៅ​ដោយ​ក្តីរំពឹង លើ​អង្គ​សិក្ខា​សា​ដែល បណ្ដាល​អ្នកសារព័ត៌មាន​ស្ត្រី ទាំង​ខេត្ត​និង​ភ្នំពេញ បាន​ក្រេបជញ្ជក់​យក​ចំណេះដឹង អំពី​បញ្ហា​ផ្លូវចិត្ត​ដែល​បាន​សិក្សា​ថ្ងៃនេះ​បាន​ធ្វើឲ្យ អ្នកគ្រូ​ជី​ម​សុភ័​ក្រជាសហ​ស្ថាបនិ​ក​និង​គ្រូ​បណ្ដុះបណ្ដាល​ជា​ន់​ខ្ពស់​បាន​បញ្ជាក់​ពី​បញ្ហា​ផ្លូវចិត្ត​ថា​បញ្ហា​ផ្លូវចិត្ត​នេះ​គឺ​បាន​ឆ្លុះ​បញ្ជាំង​ដែល​យើង​ត្រូវ​បង្កើន​ចំណេះដឹង​ទាមទារ​នូវ​ចំណេះដឹឲ្យ​ចេះ​គ្រប់​ជ្រុងជ្រោយ ទោះជា​យើង​ធ្វើការ​អ្វី​មួយ​ក៏ដោយ ត្រូវតែ​ឲ្យមាន​សុខភាព​ល្អ​។​

​អ្នកគ្រូ​ជី​ម​សុភ័ក្ត្រ បញ្ជាក់​ទៀត​ថា​អ្វី​ដែល​សំខាន់​នោះ​យើង​ត្រូវតែ​ស្វែងយល់​អំពី​បញ្ហា​ផ្លូវចិត្ត​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់ ទៅលើ​ប្រសិទ្ធភាព​ការងារ​ជា​ពិសេស បើសិនជា​យើង​អត់​បាន​ថែ​រទាំ​ខ្លួន​ឲ្យបាន​ល្អ​នោះ​ទេ បញ្ហា​ផ្លូវចិត្ត​វា​នឹង​ជះឥទ្ធិពល​ទៅលើ សុខភាព​រាងកាយ​និង​គុណភាព​ជីវិត​ទាំងមូល​។​ជា​ពិសេស​ប៉ះពាល់​ចំណូល​គ្រប់​អ្វីៗ​ទាំងអស់​។​

​ដូច្នេះ​បញ្ហា​ផ្លូវចិត្ត​គឺមាន​សារៈសំខាន់​ណាស់​យើង​គួរតែ​ពង្រឹង​នៅ​ស្មារតី​ឲ្យបាន​ល្អ ដោយ​កុំ​ផ្តេកផ្ដួល​លើ​កម្លាំង​ទុក្ខ ដែល​នាំ​ឲ្យ​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​ជា​ចម្បង​។ លីតា

 

   

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com