ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួល​រថយន្ត Ford ចំនួន ០៥​គ្រឿង ពី​លោក​ឧកញ៉ា យ៉ាំ ស៊ី​ង​ហ៊ !

អាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួល​រថយន្ត Ford ចំនួន ០៥​គ្រឿង ពី​លោក​ឧកញ៉ា យ៉ាំ ស៊ី​ង​ហ៊ !

​រថយន្ត Ford សេរី​ថ្មី ចំនួន​០៥​គ្រឿង ត្រូវបាន​លោក​ឧកញ៉ា យ៉ាំ ស៊ី​ង​ហ៊ ប្រគល់​ជូន​អង្គភាព អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​មធ្យោបាយ ក្នុង​ការរួមចំណែក​លើ​ការងារ​ចុះ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ជាពិសេស​ត្រៀម​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រតិភូ​តាម​បណ្តា​ប្រទេស​ផ្សេងៗ ដែល​នឹង​មក​ចូលរួម ក្នុង​កិច្ចប្រជុំ​លំដាប់​អន្តរជាតិ​នានា​នៅ​កម្ពុជា​។

​បន្ទាប់​ពី​ទទួល​បាន​រថយន្ត ពី​សប្បុរសជន លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការកែច្នៃ និង​បំពាក់​សម្ភារៈ​បន្ថែម​លើ​រថយន្ត ដែល​អាច​ប្រើ​បាន​ច្រើន​មុខងារ បត់បែន​តាម​កាលៈទេសៈ និង​ប្រារព្ធ​ពិធី​ប្រគល់​ទទួល​នា​រសៀល​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២៥​។

​នា​ឱកាស​នេះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​ឧកញ៉ា យ៉ាំ ស៊ី​ង​ហ៊ ដែល​មាន​ទឹកចិត្ត​ស្រលាញ់​គាំទ្រ កម្លាំង​កងរាជអាវុធហត្ថ ព្រមទាំង​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ទិញ​រថយន្ត​ទាំង​០៥​គ្រឿង ប្រគល់​ជូន​អង្គភាព អាវុធហត្ថ​រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com