ទាន់ហេតុការណ៍
0

​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១១៤!

​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១១៤!

នា​រសៀល ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០២៥ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ជួប​សំណេះសំណាល ជាមួយ​អាវុធហត្ថ​នារី នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ព្រមទាំង​បុគ្គលិក​នារី​បម្រើ​ការងារ​ក្នុង​អង្គភាព សរុប​២៣​នាក់ ដើម្បី​សម្តែង​ការអបអរសាទរ ខួប​លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​»​។ តម្លៃ​នៃ​ការចូលរួម​របស់​ស្ត្រី គឺ​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ការថែរក្សា​សុខសន្តិភាព ក៏ដូចជា​កំពុង​ចូលរួម​យ៉ាង​សកម្ម ក្នុងកា​រ​ពន្លឿន​កិច្ច​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ។​
​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ ជូនអំណោយ​អនុស្សាវរីយ៍ និង​ថវិកា ដល់​នារី​ទាំង ២៣​នាក់​ផង​ដែរ​៕​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com