ទាន់ហេតុការណ៍
0

ការលក់​វត្ថុ​អនុស្សាវរីយ៍​ឬ​ផលិតផល​សម្ភារៈ​ផ្សេងៗ​របស់​អាជីវករ​ត្រូវ​ធ្លាក់ចុះ​មិន​ដូច​មុន​

ការលក់​វត្ថុ​អនុស្សាវរីយ៍​ឬ​ផលិតផល​សម្ភារៈ​ផ្សេងៗ​របស់​អាជីវករ​ត្រូវ​ធ្លាក់ចុះ​មិន​ដូច​មុន​

​ការទន្ទឹងរង់ចាំ​ភ្ញៀវ​ក្នុង​ស្រុក​ក៏​ដូចជា​ភ្ញៀវ​បរទេស ដែល​តែងតែ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​បឹង​យក្ស​ឡោម​ពេលនេះ​ហាក់ដូចជា​ស្ងប់ស្ងាត់​។​

​បើ​តាម​ការឲ្យដឹង​របស់​អាជីវករ​ម្នាក់​ឈ្មោះ​ស្រី​នាង​កំពុង​ឈរ​ចាំ​ភ្ញៀវ រេ រា ក្បែរ​តូប​ដើម្បី​ហៅ​ឲ្យជួយ​ទិញ របស់ របរ​នៅក្នុង​តូប របស់​អ្នកស្រី​។​តែ​ថ្ងៃ​នេះ​ហាក់ដូចជា​ស្ងប់ស្ងាត់​។​អ្នកស្រី បាន​រៀបរាប់​ថា នៅ​តូប របស់​អ្នកស្រី​មាន​លក់​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ មាន​សំលៀក បំពាក់ តម្លៃ​ចាប់ពី ២០០០០​រ ហើយ​សម្លៀក​បំពាក់​ទាំង​នោះ​ច្រើន​កា​ម៉ង់ គេ​ដេរ នៅក្នុង​ខេត្ត​រតនៈគិរី​នេះ ឬ កាម្ម៉ង់ ពី ខេត្តសៀមរាប និង​យក​ឲ្យគេ​ដេរនៅ​ភ្នំពេញ​។​អ្នកស្រី​បញ្ជាក់ទៀតថា ភ្ញៀវ​ដែល​មក​លេង​នៅទីនេះ​ច្រើនតែ ពេល​មាន​ពិធីបុណ្យ​ផ្សេងៗ​ដូចជា ចូលឆ្នាំ​ខ្មែរ ភ្ជុំ​បិណ្ឌ អុំទូក ទើប​សម្បូរ​មនុស្សម្នា​និង បរទេស​ខ្លះៗ​មកលេង តែ​ពេល​នេះ​ពុំ​សូវ​មាន​មនុស្ស​មក​លេង​ដូច​មុន​ទៀតឡើយ​។​

​ការបន្ត របស់​អាជីវករ​ស្រី​នាង​បន្ថែមទៀតថា​ខ្ញុំ​លក់​ដាច់​តែ​សំលៀកបំពាក់ ត្បាញ​ដោយ​ជនជាតិ ទំ​ពូន មាន បរទេស​ខ្លះ​ឬ​ខ្មែរ​ខ្លះ​គាត់​ចូលចិត្ត​ទិញ​សំលៀក​បំពាក់​នេះ ដើម្បី ថតរូប​ដើម្បី​បង្ហាញ​អរិយធ៌ម​របស់​បងប្អូន​ជន​ជា​តិ​ទំពូ​ន​នៅ​ខេត្ត​រតនៈគីរី​នេះ​។​

​សម្រាប់​អាជីវករ​ស្រី​នាង លក់​វត្ថុ​អនុស្សាវរីយ៍​នេះ​ជាង 10 ឆ្នាំ​ហើយ​។​គ្រាន់​បាន​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ដែល​មាន​កូន​ក្នុងបន្ទុក​២​នាក់​ទៅ​រៀន​។​សព្វថ្ងៃ​លក់បាន​ត្រឹម​ទប់ទល់​ជីវភាព​គ្រួសារ​ខ្លះៗ​តែប៉ុណ្ណោះ​។​អ្នកស្រី​ថា​ពុំ​មាន​មុខរបរ​អ្វី​ក្រៅពី​នេះ​ទេ​។​

​ដោយឡែក សម្រាប់​ប្អូនស្រី ដាវី​វិញ មាន​អាយុ 16 ឆ្នាំ​កំពុង​ឈរ រង់ចាំ​ភ្ញៀវ​ចូល​មក​ទិញ​សំភារៈ​និង​វត្ថុ​អនុស្សាវរីយ៍ មាន​ពាង សាច់​ងៀត​ក្របី និង​វត្ថុ​មួយចំនួនទៀត​។​ក៏​មិន​ខុស​ពី​អាជីវករ​ផ្សេងៗ​ទៀត​ដែរ​។

​ប្អូនស្រី​បញ្ជាក់ថា​ប្អូន​លក់​តាំងពី​នៅ​ក្មេង​ម្លេះ ជាមួយ​ឪពុក ម្ដាយ ហើយ​សុំ​រាប់​តម្លៃ​វិញ​ខុសៗ​គ្នា​ចាប់ពី ៦០០០០​ម៉ឺន​រៀល ចំពោះ​ងៀត​ក្របី ឬ​ពាង​វិញ​តម្លៃ 20000៛ ឬ ១៥០០០​រៀល​តាម​ខ្នាតតូច​ឬ​ធំ​។​ហើយ​នៅ​មាន​សម្ភារៈ​ផ្សេងៗ​ទៀត​ដែរ ។ ប្អូនស្រី​បាន​បញ្ជាក់បន្ថែម​ថា សព្វថ្ងៃ​នេះ​ស្ងាត់​ភ្ញៀវ​ណាស់​ពុំ​សូវ​ឃើញ​ចូល​មក​លេង​នៅ​បឹង​យក្ស​ឡោម​នេះ​ដូច​មុន​ទេ​។ ហើយ​ការលក់ដូរ​របស់​ប្អូនស្រី​សម្រាប់​បង់​ឲ្យតែ​សមាគមយ​ក្ស​ឡោម​តែ​ប៉​ណ្ណាះ​។​

​សម្រាប់​កញ្ញា​ជុំ​ជោគ​ជាតា​វិញ ដែល​ជា​ភ្ញៀវ​ទេសចរណ៍​មួយរូប និង ជា​អ្នកសារព័ត៌មាន​ផង ដែល​មក​ចូលរួម​ធ្វើ​សិក្ខាសាលា​នៅ​ខេត្ត​រតនៈគិរី​នេះ បាន​ដើរ​កំសាន្ត ជុំវិញ​បឹង​យក្ស​ឡោម ដោយ​ក្តី​រីករាយ​កញ្ញា​បាន​ដើរ​ទិញ សម្ភារៈ​នានា​និង របស់របរ ដែល​អ្នក​លក់​ពពាយនាយ​ឲ្យជួយ​ទិញ ហើយ កញ្ញា​ក៏បាន តថ្លៃ​ទិញ​របស់​របរ​មួយចំនួន ដោយ​និយាយថា នាង​ខ្ញុំ​វិញ​គឺ​សប្បាយរីករាយ​ណាស់​ហាក់ដូចជា​ចំណីភ្នែក​មួយ សែន​ទាក់ទាញ ។ ដោយឡែក នាង​ខ្ញុំ​មើលឃើញថា​អាជីវករ​លក់ដូរ​នៅទីនេះ​គាត់​រួសរាយ​រាក់ទាក់​ណាស់​គាត់​អាច រក​ចំណូល​បំពេញ​នូវ​ការខ្វះខាត​ក្នុង​គ្រួសារ​បន្ថែម​របស់​គាត់​។​ហើយ​នាង​ខ្ញុំ​សង្ឃឹមថា​ភ្ញៀវ​ទេសចរណ៍​និង​មក​លេង​ខេត្ត​រតនៈគិរី​និង​ជួយ​គាំទ្រ​លើ​ផលិតផល​សម្ភារៈ​ដែល​គាត់​កំពុង​លក់​នៅ​ទីនេះ​ខ្ញុំ​វិញ​មាន​ទិញ សម្ភារ​:​ខ្លះៗ​ពី​គាត់​ទៀតផង​។​ពិសេស​ខ្មែរ​ជួយ​គាំទ្រ​ផលិតផល​របស់​ខ្មែរ ។ រុងរឿង​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com