ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត គណៈកម្មាធិការ​កណ្តាល វិសាមញ្ញ របស់ គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​មូលដ្ឋាន គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត គណៈកម្មាធិការ​កណ្តាល វិសាមញ្ញ របស់ គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​មូលដ្ឋាន គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស​!

​នា​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស ដោយ​មាន​ការចូលរួម​ពី​លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ និង​លោក កន សុកេន ចៅសង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត គណៈកម្មាធិការ​កណ្តាល វិសាមញ្ញ របស់ គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០២២ ជូន​ដល់​លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ គណបក្ស​សង្កាត់ គណៈ​សាខា​បក្ស​ក្នុង​សង្កាត់​ព្រែកកំពឹស​ទាំងអស់ ព្រមទាំង​សកម្មជន យុវជន គណបក្ស ជាច្រើន​រូប​ផង​ដែរ​។

​អង្គពិធី​បាន​ប្រព្រឹត្ត​ដំណើរការ​ទៅ​យ៉ាង​រលូន​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ក្រោម​បរិយាកាស​យកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ សមាជិក សមាជិកា ដែល​បាន​ចូលរួម​ទាំងអស់ បាន​យល់​ជ្រួតជ្រាប និង​សម្តែង​ការអបអរសាទរ គាំទ្រ​ពេញទំហឹង ចំពោះ​ការសម្រេច ដែល​មាន​នៅក្នុង ខ្លឹមសារ​សន្និបាត គណៈកម្មាធិការ​កណ្តាល វិសាមញ្ញ របស់ គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០២២ គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com