ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម ដែល​រៀបចំឡើង​ដោយ រដ្ឋបាល​ខណ្ឌដង្កោ​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម ដែល​រៀបចំឡើង​ដោយ រដ្ឋបាល​ខណ្ឌដង្កោ​!

​នា​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខណ្ឌ​ដង្កោ បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដង្កោ អាណត្តិ​ទី​៣ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ និង​លោកស្រី គឹម ញឹប អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ ព្រមទាំង​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​, លោក​អភិបាលរង​ខណ្ឌ​,​នាយក​-​នាយករង​រដ្ឋបាល​ខណ្ឌ​,​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​,​តំណាង​អធិការនគរបាល​ខណ្ឌ​, ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​ខណ្ឌ​, ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​, នាយក​អនុវិទ្យាល័យ និង​បឋមសិក្សា​, ប្រធាន​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ដង្កោ​,​ប្រធាន​មណ្ឌល​សុខភាព និង​លោក លោកស្រី មេភូមិ អនុប្រធាន​ភូមិ អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៤៤៥​នាក់​, ស្រី ១៨៧​នាក់​។​

​នៅក្នុង​វេទិកា ប្រជាពលរដ្ឋ​បាន​លើកឡើង​នូវ​សំណូមពរ​និង​សំណើ ចំនួន ៥០​សំណើ ដាក់​ជូន​គណអធិបតី​ដើម្បី​ផ្តល់​ដំណោះស្រាយ​ជូន​ពួកគាត់ ដែល​ក្នុងនោះ​មាន​សំណូមពរ​ផ្ទាល់មាត់ ចំនួន ០៣ និង​សំណើ​លាយល័ក្ខអក្សរ ចំនួន ៤៧​។​
​គណៈអធិបតី​បាន ធ្វើ​ការឆ្លើយបំភ្លឺ បកស្រាយ​ពី​លទ្ធភាព​ដំណោះស្រាយ​ជាក់ស្តែង តាម​សំណើ​និមួយៗ​របស់​ប្រជាពលរដ្ឋ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ក្នុងឱកាស​បើក​វេទិកា​នោះ​ផង​ដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​នូវ​អាហារសម្រន់ ចែកជូន​ដល់​សមាជិក​ចូលរួម​ទាំងអស់ បាន​បរិភោគ​រួមគ្នា ក្រោម​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​បំផុត​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com