ទាន់ហេតុការណ៍
0

សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា មន្ត្រីរាជការ​មិន​ចេះ​បច្ចេកវិទ្យា​ព័ត៌មាន មិន​ត្រូវ​តែងតាំង​ឱ្យ​កាន់​មុខតំណែង​ផ្សេងៗ​នោះឡើយ​

សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា មន្ត្រីរាជការ​មិន​ចេះ​បច្ចេកវិទ្យា​ព័ត៌មាន មិន​ត្រូវ​តែងតាំង​ឱ្យ​កាន់​មុខតំណែង​ផ្សេងៗ​នោះឡើយ​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បញ្ជាក់​ជា​ថ្មី​ថា មន្ត្រីរាជការ​ដែល​មិន​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន គឺ​មិន​ត្រូវបាន​តែងតាំង​ឱ្យ​កាន់​មុខតំណែង​ផ្សេងៗ​នោះឡើយ​។​

​ការបញ្ជាក់​យ៉ាងច្បាស់ៗ​ជាថ្មីៗ​បែប​នេះ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​សរុប ៦២៣​នាក់​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ ២០២២​នេះ ។ ជាមួយគ្នានេះដែរ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា កម្ពុជា​បាន​ដើរ​ទាន់​ការ​វិវឌ្ឍន៍​ផ្នែក​ឌីជីថល និង​បច្ចេកវិទ្យា​ព័ត៌មាន ធ្វើ​ឱ្យ​សិស្ស​អាច​សិក្សា​អន​ឡា​ញ ក្នុងពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវី​ដ ១៩​ជា​សកល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ « ខ្ញុំ​បាន​និយាយ​ច្រើន​ដង​ហើយ សម្រាប់​មន្ត្រីរាជការ​យើង​មិន​ធ្វើ​ការតែងតាំង​អ្នកណា​ដែល​មិនចេះ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គឺ​ឱ្យ​ធ្វើ​អក្ខរកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ហោច​ណាស់​ត្រឹមតែ​ជុំវិញ​ប្រព័ន្ធ​ទូរស័ព្ទ​គ្រប់គ្រាន់​ហើយ ព្រោះ​នៅក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​គឺ​មាន​គ្រប់សព្វ បើ​ចេះ​ប៉ុណ្ណឹង​បាន​ទើប​អាច​ធ្វើការ​ជាមួយ​គេ​បាន​»​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​លើក​ជា​ឧទាហរណ៍​ថា សព្វថ្ងៃ​នាយករដ្ឋមន្ត្រី​ត្រូវ​ធ្វើការ​ដោយ​មាន​គ្រុប​របស់​រដ្ឋាភិបាល គ្រុប​ជាមួយ​អភិបាលខេត្ត ព្រមទាំង​គ្រុប​ជាមួយ​ផ្នែក​ផ្សេងៗ ដូច្នេះ តើ​អែ​ត​មន្ត្រី​នោះ​យ៉ាង​ម៉េច​នឹង​បាន​បើ​មិន​ចេះ​ប្រើ​ទូរស័ព្ទ និង​មិន​ចេះ​ប្រើប្រាស់​កម្មវិធី​នានា​ដូចជា Telegram What App នៅលើ​ទូរស័ព្ទ​ផង​ដូច្នេះ គឺ​មិន​អាច​ទទួលបាន​ការចាត់​តាំង​នោះទេ​។ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​បញ្ជាក់ថា ចំណុច​នេះ​វិបត្តិ​តែង​មាន​បង្គប់​នូវ​កាលានុវត្ត​ភាព ហើយ​កាលានុវត្តភាព​ជាក់ស្តែង​នៅ​កម្ពុជា​ទទួល គឺ​ទាក់ទិន​ជាមួយនឹង​បញ្ហា​ប្រព័ន្ធ​ឌីជីថល​នេះឯង​ដែល​ធ្វើឱ្យ​ដំណើរការ​ទៅមុខ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com