ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ដក​បទពិសោធន៍​កិច្ចកា​រ​ជំនាញ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស ព័ត៌មាន​សន្តិសុខ និង​ប្រតិបត្តិការ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ដក​បទពិសោធន៍​កិច្ចកា​រ​ជំនាញ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស ព័ត៌មាន​សន្តិសុខ និង​ប្រតិបត្តិការ​!

នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស ព័ត៌មាន​សន្តិសុខ និង​ប្រតិបត្តិការ​។ ពិធី​នេះ​ដែរ មាន​ការចូលរួម​ពី លោក មេបញ្ជាការរង នាយ​-​នាយរង​សេនាធិការ ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ ជំនាញ​ពាក់ព័ន្ធ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអនុញ្ញាត​ឱ្យ​ជំនាញ​តាម​បណ្តា​ខណ្ឌ​ទាំង​១៤ នាយការិយាល័យ និង​ប្រធាន​មន្ទីរ​ទាំង​បី​ជំនាញ​ដើម្បី​ឡើង​មក​ដកស្រង់​បទពិសោធន៍​។ ក្នុងឱកាស​នោះ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​រំលេច​នូវ​លេខ​អន្តរាគមន៍​រហ័ស​១២៩១​ផងដែរ និង​ណែនាំ​ដល់ សមាជិក​តាម​បណ្តា​អង្គភាព ដែល​ចូលរួម​ប្រជុំ​ទាំងអស់ ត្រូវ​ផ្តោតជាសំខាន់​លើ​ការងារ​ស្នូល​របស់​កងរាជអាវុធហត្ថ​គឺ បង្ការ បង្ក្រាប សង្គ្រោះ ដោយ​មិន​ខ្លាច​នឿយហត់ និង​ហ៊ាន​ពលិកម្ម​គ្រប់​បែបយ៉ាង​ក្នុង​ការចូលរួមចំណែក​សំដៅ​ដល់​ការពង្រឹង ការពារ​សន្តិសុខ និង​ជួយ​ការងារ​ក្នុង​សង្គម ព្រមទាំង​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា រួម​នឹង​ការងារ ដែល​ត្រូវ​អនុវត្ត​មួយចំនួនទៀត​។

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ក្រើនរំលឹក​ដល់​សមាជិក​ទាំ​ង​អស់ ឱ្យ​បន្ត​ចូលរួម បង្ការ ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ស្រប​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល និង អនុវត្ត​ឱ្យបាន​ម៉ឹងម៉ាត់ នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com